ទស្សនាវីដេអូបង្រៀនខាងក្រោម
ជីវិតកើតឡើងអាស្រ័យនឹងម៉ូលេគុលសរីរាង្គ។
ម៉ូលេគុលសរីរាង្គដែលយើងធ្លាប់ស្គាល់មានដូចជាគ្លុយស៊ីត ប្រូតេអ៊ីន លីពីត(ខ្លាញ់)
និងអាស៊ីតនុយក្លេអ៊ិច បង្កើតកោសិកាហើយអាចប្រែក្លាយទៅជាសារពាង្គកាយ រាប់លានប្រភេទខុសៗគ្នានៅលើផែនដី។
ប្រូតេអ៊ីនជាសមាសធាតុគីមីនៃជីវិតមានគ្រប់ភាវរស់។ ប្រូតេអ៊ីនមាននាទីផ្សេងៗនៅក្នុងសារពាង្គកាយហើយវាក៏ទាក់ទងនឹងនាទីតម្រូវ
មេតាបូលីស ដំណឹកនាំ ការការពារ និងជាកាតាលីករ។
១. ទម្រង់អាស៊ីតអាមីនេ
អាស៊ីតអាមីនេ (ឬអាមីណូអាស៊ីត)
គឺជាធាតុបង្កនៃប៉ិបទីត និងប្រូតេអ៊ីនដែលមានបណ្តុំអាមីន(-NH2) បណ្តុំកាបុកស៊ីល ឬបណ្តុំអាស៊ីត(-COOH) និងរ៉ាឌីកាល់ R
នៅលើអាតូមកាបូនតែមួយ។ ក្នុងកោសិកាសត្វនិងមនុស្សមានអាស៊ីតអាមីនេចំនួន
20 ប្រភេទ។
រូបមន្តទូទៅនៃអាស៊ីតអាមីនេ
នៅកម្រិត pH = 7 បណ្តុំកាបុកស៊ីលបំបែកទៅជាទម្រង់បាស(COO–) ហើយបណ្តុំអាមីនបំបែកទៅជាទម្រង់អាស៊ីត(NH3+)។ ដូចនេះអាស៊ីតអាមីនេនីមួយៗអាចមានលក្ខណៈជាអាស៊ីត ឬជាបាស។ ទីរ៉ុកស៊ីនជាអរម៉ូនបញ្ចេញដោយក្រពេញទីរ៉ូអ៊ីត
និងអ៊ីនដលអាស៊ីតអាសេទិច(ឬអុកស៊ីន) ជាអរម៉ូនរុក្ខជាតិមួយប្រភេទ ដែលមានឥទ្ធិពលលើការលូតវែងរបស់កោសិកា។
អាស៊ីតអាមីនេផ្ទុកម៉ូលេគុលអាសូតសាំញ៉ាំដូចជា
អាសូតដែលជាសមាសធាតុគ្រឹះនៃនុយក្លេអូទីត និងអាស៊ីតនុយក្លេអ៊ិច។ ក្លរ៉ូភីសជាជាតិពណ៌បៃតងក្នុងរុក្ខជាតិដែលមាននាទីក្នុងរស្មីសំយោគសុទ្ធតែផ្ទុកអាសូតសាំញ៉ាំ។
អាស៊ីតអាមីនេដើរតួជាអ្នកដឹកនាំក្នុងមេតាបូលីស។ Ex: អាស៊ីនីន ស៊ីទ្រុយលីន និងអ័រនីទីនសុទ្ធតែជាសមាសភាពនៃវដ្ដអ៊ុយរេ។
២. ប្រភេទផ្សេងៗនៃអាស៊ីតអាមីនេ
ម៉ូលេគុលប្រូតេអ៊ីនអាចបំបែកទៅជាម៉ូណូមែដោយអ៊ីដ្រូលីស។ ទម្រង់ទាំង 20 ប្រភេទរបស់អាស៊ីតអាមីនេត្រូវបានរកឃើញនៅក្នុងប្រូតេអ៊ីន។ អាស៊ីតអាមីនេទាំងនេះជាអាស៊ីតអាមីនេដែលមានស្តង់ដា ហើយខុសប្លែកពីអាស៊ីតអាមីនេដែលគ្មានស្តង់ដា។ អាស៊ីតអាមីនេដែលគ្មានស្តង់ដាជាអាស៊ីតអាមីនេដែលចាំបាច់ក្នុងមេតាបូលីសនៃកោសិកា ប៉ុន្តែវាមិនមានក្នុងម៉ូលេគុលប្រូតេអ៊ីនទេ។ តាមរូបមន្តរបស់វាមានអាស៊ីតអាមីនេចំនួន 19 ប្រភេទដែលមានទម្រង់ប្រហាក់ប្រហែលគ្នាគឺមានកាបូននៅកណ្តាល ហើយភ្ជាប់នឹងអ៊ីដ្រូសែនមួយអាតូម បណ្តុំអាមីន បណ្តុំកាបុកស៊ីល និងរ៉ាឌីកាល់(R)។ ចំណែកអាស៊ីតអាមីនេទី 20 ជាប្រូលីន ដែលក្នុងម៉ូលេគុលរបស់វា អាសូតត្រូវបានភ្ជាប់នឹងកាបូនដល់ទៅពីរ។ ដោយសារទម្រង់នេះហើយ ទើបវត្តមានរបស់អាសូតជាផលវិបាកបំផុតក្នុងទម្រង់ប៉ូលីប៉ិបទីត។
៣. ប៉ិបទីត
យើងដឹងហើយថា អាស៊ីតអាមីនេនីមួយៗមាននាទីសំខាន់ពីរគឺជាអាស៊ីតផង និងជាបាសផង។
វារក្សានូវសភាពដើមក្នុងករណី pH=7។ មិនតែប៉ុណ្ណោះ អាស៊ីតអាមីនេជាសារធាតុចំណូលទឹក។
ចំណងដែលចងភ្ជាប់អាស៊ីតអាមីនេពីមួយទៅមួយហៅថា ចំណងប៉ិបទីត។ នៅពេលអាស៊ីតអាមីនេពីរភ្ជាប់គ្នា
វាត្រូវបាត់បង់ទឹកមួយម៉ូលេគុល។ នៅពេលអាស៊ីតអាមីនេច្រើនភ្ជាប់គ្នាបង្កើតបានជាច្រវាក់ប៉ូលីប៉ិបទីត។
ច្រវាក់ប៉ូលីប៉ិបទីតច្រើន បង្កើតជាទម្រង់ផ្សេងៗនៃប្រូតេអ៊ីន។ តំណលំដាប់នៃអាស៊ីតអាមីនេជាអ្នកកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីន។
a. ការកកើតចំណងប៉ិបទីត
: ការកកើតចំណងប៉ិបទីតដោយការភ្ជាប់បណ្តុំកាបុកស៊ីលរបស់អាស៊ីតអាមីនេមួយទៅនឹងបណ្តុំអាមីនរបស់អាស៊ីតអាមីនេមួយទៀត។
b. ទឹកមួយម៉ូលេគុលត្រូវបានដកចេញ
កាលណាអាស៊ីតអាមីនេពីរភ្ជាប់គ្នាគេហៅថា ឌីប៉ិបទីត។ នៅពេលអាស៊ីអាមីនេកាន់តែច្រើនច្រវាក់កាន់តែវែង ហើយបុព្វបទនៃការហៅឈ្មោះប៉ិបទីតត្រូវផ្លាស់ប្តូរតាមចំនួនអាស៊ីតអាមីនេ។ Ex : ទ្រីប៉ិបទីតមានអាស៊ីតអាមីនេ 3 ភ្ជាប់គ្នា តេត្រាប៉ិបទីតមានអាស៊ីតអាមីនេ 4 ...។ ចំនួនជាង 10 គេហៅប៉ូលីប៉ិបទីត។
1 Comments
The Sands Casino New Jersey | Slots | Situs Judi Slot Online
ReplyDeleteSLOT GAMES — Slot GAMES, slot online, pragmatic play, slot88, the 메리트카지노 new slot games. Pragmatic febcasino Play – the new generation of online casino games. septcasino
Post a Comment