សំណួរពហុជ្រើសរើស
ជំពូក១ ស៊ីមណូស្ពែម និងអង់ស្យូស្ពែម
មេរៀនទី១ អង់ស្យូស្ពែម
ជីវវិទ្យាថ្នាក់ទី១២
រៀបរៀងដោយលោគ្រូ ដឿន យឹម
វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ខេត្តកណ្ដាល
I. ចូរជ្រើសរើសចម្លើយត្រឹមត្រូវ
១. សរីរាង្គដែលបង្កើតស៊ីឡែមថ្មី និងផ្លូអែមថ្មីគឺ
ក. សាច់ឈើ
ខ. ស្រទាប់មេ
គ. ស៊ីឡែម
ឃ. ផ្លូអែម
ខ. ស្រទាប់មេ
២. កោសិកាដែលផ្ទុកក្លរ៉ូប្លាសគឺ
ក. ប៉ាលីសាត
ខ. ក្លរ៉ូភីល
គ. អេពីឌែម
ឃ. កោសិកាល្បាត
ក. ប៉ាលីសាត
៣. ផ្នែករបស់ផ្កាដែលទាក់ទងសត្វល្អិតគឺ
ក. ស្ទិចម៉ាត
ខ. ផ្កា
គ. ត្របកផ្កា
ឃ. ស្រទាប់ផ្កា
ឃ. ស្រទាប់ផ្កា
៤. សរីរាង្គភេទរបស់រុក្ខជាតិអង់ស្យូស្ពែមគឺ
ក. ផ្លែ
ខ. ផ្កា
គ. គ្រាប់
ឃ. មើម
ខ. ផ្កា
៥. ផ្នែកកំពូលនៃកញ្ចុំកេសរញីគឺ
ក. ស្ទិចម៉ាត
ខ. ស្តូម៉ាត
គ. អូរវែ
ឃ. អូវុល
ក. ស្ទិចម៉ាត
៦. សរសៃនាំដែលដឹកនាំទឹក និងអំបិលខនិជពីឫសទៅដើម
និងស្លឹកគឺ
ក. សាច់ឈើ
ខ. ស្រទាប់មេ
គ. ស៊ីឡែម
ឃ. ផ្លូអែម
គ. ស៊ីឡែម
៧. ជាលិកាដែលនាំអាហារទៅគ្រប់កោសិកាទាំងអស់គឺ
ក. សាច់ឈើ
ខ. ស៊ីឡែម
គ. ផ្លូអែម
ឃ. ស្រទាប់មេ
គ. ផ្លូអែម
៨. ឫសរបស់រុក្ខជាតិម៉ូណូកូទីលេដូនជា
ក. ឫសកែវ
ខ. ឫសរយាង
គ. ឫសព្រយោង
ឃ. ឫសស្ញែ
ឃ. ឫសស្ញែ
៩. តើនៅចន្លោះស្រទាប់ស៊ីឡែម និងផ្លូអែមមានស្រទាប់អ្វី?
ក. ស្រទាប់អេពីឌែមក្រោម
ខ. ស្រទាប់អេពីឌែមលើ
គ. ស្រទាប់មេ
ឃ. ស្រទាប់ប៉ាលីសាត
គ. ស្រទាប់មេ
១០. ស្រទាប់កោសិកាដែលនៅក្រោមស្រទាប់អេពីឌែមលើគឺ
ក. ស្រទាប់ស្ពោត
ខ. ស្រទាប់ប៉ាលីសាត
គ. កោសិកាល្បាត
ឃ. ស្តូម៉ាត
ខ. ស្រទាប់ប៉ាលីសាត
១១. ក្លូរ៉ូប្លាសផ្ទុក
ក. ទឹក
ខ. CO2
គ. O2
ឃ. ក្លរ៉ូភីល
ឃ. ក្លរ៉ូភីល
១២. ក្រោយពេលដំណើរលំអង បាតុភូតដែលកើតឡើងគឺ
ក. ការបង្កកំណើត
ខ. មេយ៉ូស
គ. មីតូស
ឃ. ស៊ីកូត
ក. ការបង្កកំណើត
១៣. ក្រោយមេយ៉ូស ស្ប៉នីមួយៗមានក្រូម៉ូសូមចំនួន
ក. n
ខ. 2n
គ. 3n
ឃ. 4n
ក. n
១៤. ក្នុងស្លឹករុក្ខជាតិមានក្លរ៉ូប្លាសដែលមានផ្ទុក
ក. ទឹក
ខ. O2
គ. ក្លរ៉ូភីល
ឃ. CO2
គ. ក្លរ៉ូភីល
១៥. ដំណើរលំអងដែលប្រព្រឹត្តទៅដោយមនុស្សគឺជា
ក. ស្វ័យដំណើរលំអង
ខ. ដំណើរលំអងកាត់
គ. ដំណើរលំអងសិប្បនិម្មិត
ឃ. ស្វ័យបង្កកំណើត
គ. ដំណើរលំអងសិប្បនិម្មិត
១៦. ដំណើរលំអងតាមបែបធម្មជាតិមាន
ក. ដំណើរលំអងកាត់
ខ. ដំណើរលំអងសប្បនិមិ្មត
គ. ស្វ័យដំណើរលំអង
ឃ. ដំណើរលំអងកាត់
និងស្វ័យដំណើរលំអង
ឃ. ដំណើរលំអងកាត់ និងស្វ័យដំណើរលំអង
១៧. តើការបន្តពូជរបស់រុក្ខជាតិមានផ្កាមានប៉ុន្មានទម្រង់?
ក. ១
ខ. ២
គ. ៣
ឃ. ៤
ខ. ២
១៨. ស្លឹកទ្រនុងបែកខ្នែង ផ្កាស្រទាប់៤ ឬ៥ និងមានឫសកែវគឺ
ក. ស៊ីណេតូភីត
ខ. ឌីកូទីលេដូន
គ. ម៉ូណូកូទីលេដូន
ឃ. ស្រល់
ខ. ឌីកូទីលេដូន
១៩. តើរុក្ខជាតិមានផ្កាចែកជាប៉ុន្មានថ្នាក់?
ក. ១
ខ. ២
គ. ៣
ឃ. ៤
ខ. ២
២០. តើរុក្ខជាតិអ្វី ដែលមានផ្កាពហុគុណនឹង៣ ហើយបាច់សរសៃនាំស្ថិតនៅរាយប៉ាយពាសពេញដើម?
ក. ស្រល់
ខ. ម៉ូណូកូទីលេដូន
គ. ឌីកូទីលេដូន
ឃ. ស៊ីណេតូភីត
ខ. ម៉ូណូកូទីលេដូន
២១. រុក្ខជាតិមានគ្រាប់ដែលការពារដោយសំបកគឺ
ក. ស្រស់
ខ. ស៊ីណេតូភីត
គ. ស៊ីមណូស្ពែម
ឃ. អង់ស្យូស្ពែម
ឃ. អង់ស្យូស្ពែម
២២. លក្ខណៈពិសេសរបស់រុក្ខជាតិម៉ូណូកូទីដូនគឺ
ក. ស្លឹកមានទ្រនុងស្រប
ខ. ឫសស្ញែ
គ. កូទីលេដុងមួយ
ឃ. ក ខ និងគ
ឃ. ក ខ និងគ
២៣. លក្ខណៈពិសេសរបស់រុក្ខជាតិអង់ស្យូស្ពែមគឺ
ក. ផ្កា
ខ. ការបង្កកំណើតទ្វេ
គ. គ្រាប់
ឃ. កូទីលេដុង
ខ. ការបង្កកំណើតទ្វេ
២៤. ស៊ីកូតមានចំនួនក្រូម៉ូសូម
ក. n
ខ. 2n
គ. 3n
ឃ. 4n
ខ. 2n
២៥. អាល់ប៊ុយមែនមានក្រូម៉ូសូមចំនួន
ក. n
ខ. 2n
គ. 3n
ឃ. 4n
គ. 3n
២៦. តើនៅក្នុងថង់កំណអំប្រ៊ីយ៉ុងមានណ្វៃយ៉ូប៉ុន្មាន?
ក. ណ្វៃយ៉ូ ២
ខ. ណ្វៃយ៉ូ ៤
គ. ណ្វៃយ៉ូ ៦
ឃ. ណ្វៃយ៉ូ ៨
ឃ. ណ្វៃយ៉ូ ៨
២៧. តើសរីរាង្គលូតលាស់របស់រុក្ខជាតិស៊ីមណូស្ពែមមានប៉ុន្មានប្រភទ?
ក. ១ ប្រភេទ
ខ. ២ ប្រភេទ
គ. ៣ ប្រភេទ
ឃ. ៤ ប្រភេទ
គ. ៣ ប្រភេទ
២៨. ការបង្កកំណើតទ្វេរគឺជាការកំណើត
ក. ១ ដងក្នុងពេលតែមួយ
ខ. ២ ដងក្នុងពេលតែមួយ
គ. ៣ ដងក្នុងពេលតែមួយ
ឃ. ៤ ដងក្នុងពេលតែមួយ
ខ. ២ ដងក្នុងពេលតែមួយ
២៩. តើមានកោសិកាប៉ុន្មាន នៅក្នុងថង់កំណអុំប្រ៊ីយ៉ុង?
ក. ៧
ខ. ៨
គ. ៩
ឃ. ១០
ក. ៧
៣០. នៅពេលដែលស្ពែម៉ាតូសូអ៊ីតចូលបង្កកំណើតជាមួយអូអូស្វែបង្កើតបានជា
ក. អង់ដូស្ពែម
ខ. ស៊ីកូត (2n)
គ. អាល់បុយមែន
ឃ. អំប្រ៊ីយ៉ុង
ខ. ស៊ីកូត (2n)
៣១. តើរុក្ខជាតិមានគ្រាប់ចែកជាប៉ុន្មានក្រុម?
ក. ១ ក្រុម
ខ. ២ ក្រុម
គ. ៣ ក្រុម
ឃ. ៤ ក្រុម
ខ. ២ ក្រុម
II. ចូរបំពេញចន្លោះនៃឃ្លាខាងក្រោមឱ្យបានត្រឹមត្រូវ
?
១. ដំណើរលំអងកាត់ប្រព្រឹត្តទៅដោយសារ.............., ............. និង...........។
២. ……………កើតឡើងនៅពេលគ្រាប់លំអងធ្លាក់លើ............។
៣. ចំពោះផ្កាដែលគ្មានក្លិនដំណើរលំអងប្រព្រឹត្តឡើងដោយសារ.................៕
៤. ពេលសត្វចូលទៅក្នុងផ្កាវាត្រដុសនឹង............... និង.................. ហើយក៏ត្រូវ...................រោយពាសពេញខ្លួន។
៥. ទម្រង់នៃការបន្តពូជរបស់រុក្ខជាតិអង់ស្យូស្ពែមមាន ..................... និង..................។
៦. នៅលើផ្ទៃស្លឹកមានរន្ធតូចៗជាច្រើនហៅថា..................។ ឧស្ម័នកាបូនឌីអុកស៊ីត និង...............ចេញ និងចូលតាមរន្ធនេះ។
៧. ស្លឹកមាននាទីធ្វើរស្មីសំយោគដើម្បីបង្កើត...................។ ផ្នែកខាងលើ និងខាងក្រោមស្លឹកមាន.....................ដែលជាស្រទាប់ ស្តើងសម្រាប់ការពារផ្ទៃរបស់ស្លឹក។
៨. ឫសរុក្ខជាតិអង់ស្យូស្ពែមមានសរសៃនាំ............... និង........... ទៅដើម និងស្លឹក។
៩. នៅពេលគ្រាប់លំអងធ្លាក់ជាប់លើ..............វាក៏ដុះពន្លកឡើងដើម្បី ពន្លូតខ្លួនចាក់ចូលទៅក្នុងជាលិការបស់...............រហូតដល់អូវុល។
១០. ដំណើរលំអងជាការផ្ទេរ...............ពីប្លោកលំអងទៅ.................។
១. ដំណើរលំអងកាត់ប្រព្រឹត្តទៅដោយសារ...ទឹក....ខ្យល់... និង..សត្វ..។
២. ..ដំណើរលំអង...កើតឡើងនៅពេលគ្រាប់លំអងធ្លាក់លើ...ស្ទិចម៉ាត...។
៣. ចំពោះផ្កាដែលគ្មានក្លិនដំណើរលំអងប្រព្រឹត្តឡើងដោយសារ......ខ្យល់.....។
៤. ពេលសត្វចូលទៅក្នុងផ្កាវាត្រដុសនឹង....ប្លោកលំអង.... និង....ផ្កា......... ហើយក៏ត្រូវ.....គ្រាប់លំអង........រោយពាសពេញខ្លួន។
៥. ទម្រង់នៃការបន្តពូជរបស់រុក្ខជាតិអង់ស្យូស្ពែមមាន .....ដំណាក់ផ្កា...... និង.....ដំណាក់គ្រាប់.....។
៦. នៅលើផ្ទៃស្លឹកមានរន្ធតូចៗជាច្រើនហៅថា.......ស្តូម៉ាត....។ ឧស្ម័នកាបូនឌីអុកស៊ីត និង....អុកស៊ីសែន......ចេញ និងចូលតាមរន្ធនេះ។
៧. ស្លឹកមាននាទីធ្វើរស្មីសំយោគដើម្បីបង្កើត.....សារធាតុសរីរាង្គ...។ ផ្នែកខាងលើនិងខាងក្រោមស្លឹកមាន......អេពីឌែម......ដែលជាស្រទាប់ស្តើងសម្រាប់ការពារផ្ទៃរបស់ស្លឹក។
៨. ឫសរុក្ខជាតិអង់ស្យូស្ពែមមានសរសៃនាំ...ទឹក..... និង.....អំបិលខនិជ... ទៅដើម និងស្លឹក។
៩. នៅពេលគ្រាប់លំអងធ្លាក់ជាប់លើ...ស្ទិចម៉ាត...វាក៏ដុះពន្លកឡើងដើម្បី ពន្លូតខ្លួនចាក់ចូលទៅក្នុងជាលិការបស់....កេសរញី..រហូតដល់អូវុល។
១០. ដំណើរលំអងជាការផ្ទេរ..គ្រាប់លំអង......ពីប្លោកលំអងទៅ....ស្ទិចម៉ាត......។
សាកល្បងប្រឡង
Post a Comment
Post a Comment