នៅក្នុងឆ្នាំ 1920
អ្នកវិទ្យាសាស្ត្របានរកឃើញថា ធាតុបង្ករបស់ក្រូម៉ូសូមគឺ ADN
និងប្រូតេអ៊ីន។
១. សមាសធាតុគីមីនៃព័ត៌មានសេនេទិច
១.១. ពិសោធន៍របស់លោកគ្រីភីត
លោកគ្រីភីត ឆ្នាំ 1931 ជាអ្នកបាក់តេរីវិទ្យាបានសាកល្បងស្វែងរកវ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកសួត
ដែលបង្កឡើងដោយបាក់តេរីភ្នឺម៉ូកូក។ គាត់បណ្ដុះបាក់តេរីនោះក្នុងមជ្ឈដ្ឋានមួយ
ពូជបាក់តេរី S បង្កើតក្រុមពូជរលីង ហើយមានស្រោមគ្លុយស៊ីត(បង្កជំងឺ)
ឯពូជបាក់តេរី R បង្កើតក្រុមពូជគគ្រាត ហើយគ្មានស្រោម(មិនបង្កជំងឺ)។
បាក់តេរីភ្នឺម៉ូកូកគឺជាបាក់តេរីបង្កជំងឺរលាកសួតយ៉ាងធ្ងន់ធ្ងរដល់ថនិកសត្វ។
វាមានរូបរាងពីរបែបគឺ :
- រូបរាង
S (រលីង) មានស្រោមគ្លុយស៊ីតដែលអាចបង្កជំងឺយ៉ាងសាហាវ។
- រូបរាង
R (គគ្រាត) គ្មានស្រោម ហើយមិនបង្កជំងឺទេ។
លោកគ្រីភីតបានធ្វើពិសោធន៍លើបាក់តេរីភ្លឺម៉ូកូកដោយសម្លាប់បាក់តេរី S ដោយកម្ដៅហើយចាក់ចូលទៅក្នុងខ្លួនកណ្ដុរ។ កណ្តុរមិនស្លាប់ដោយជំងឺរលាកសួត។ គាត់យកបាក់តេរី S ដែលបានសម្លាប់ដោយកម្ដៅទៅ លាយជាមួយបាក់តេរី R មានជីវិតហើយបាក់តេរីចាក់ចូលក្នុងខ្លួនកណ្តុរ។ ក្រោយមកកណ្តុរស្លាប់ដោយជំងឺរលាកសួត។
គាត់បានសន្និដ្ឋានថាបាក់តេរី
R គ្មានស្រោមប្លែងជាបាក់តេរី S មានស្រោមដែលអាចបង្កជំងឺ
និងបញ្ជូនលក្ខណ:ថ្មីនេះទៅជំនាន់ក្រោយ។ ព័ត៌មានសេនេទិចនៃពូជបាក់តេរី R
ត្រូវបានបំប្លែងដោយសារធាតុមួយដែលបានមកពីបាក់តេរី S
ស្លាប់។
១.២. ពិសោធន៍របស់លោកអាវីរី ម៉ាកឡេអូដ
ម៉ាកកាធី
អ្នកស្រាវជ្រាវទាំងបីកិនបំបែកបាក់តេរី S ហើយយកទៅលាយជាមួយពូជបាក់តេរី R ។ បន្ទាប់មកគាត់ចាក់បញ្ចូលល្បាយនោះទៅខ្លួនកណ្តុរជា កណ្តុរនោះស្លាប់ ព្រោះឈាមរបស់វាមានបាក់តេរី S មានជីវិត។ គាត់ទាញយក ADN ពីបាក់តេរី S តាមបច្ចេកទេសគីមីហើយដាក់ក្នុងកែវ ដែលមានបាក់តេរី R។ បន្ទាប់មកគាត់បញ្ចូលល្បាយបាក់តេរី R និង ADN របស់បាក់តេរី S ទៅក្នុងខ្លួនកណ្តុរ។ កណ្តុរស្លាប់ដោយជំងឺរលាក សួតព្រោះឈាមរបស់វាមានបាក់តេរី S។
គាត់សន្និដ្ឋានថា
- ADN របស់បាក់តេរី
S ជាម៉ូលេគុលបម្លែង។
- ADN របស់បាក់តេរី S ជ្រៀតចូលក្នុងADN របស់បាក់តេរី R ហើយធ្វើឱ្យបាក់តេរី R មានលក្ខណៈថ្មីគឺអាចសំយោគស្រោមបន្ទាប់មកក្លាយជាបាក់តេរី
S ដែលបង្កជំងឺរលាកសួត។
- ADN ជាទម្រព័ត៌មានសេនេទិច។
១.៣. ការពិសោធរបស់លោកហឺស៊ី និងឆាស
នៅក្នុងអំឡុងឆ្នាំ ១៩៥២ ហឺស៊ី និងឆាស
រៀបចំវីរុសពីរក្រុម ដោយភ្ជាប់ស្ពាន់ធ័រវិទ្យុសកម្ម 35 ទៅនឹងវីរុសមួយក្រុម
ហើយមួយក្រុមទៀតគាត់ភ្ជាប់ផូស្វ័រវិទ្យុសកម្ម 32 ដោយគាត់ដឹងថាប្រូតេអ៊ីនផ្ទុកស្ពាន់ធ័រ
និង ADN ផ្ទុកផូស្វ័រ។
លោកហ៊ីស៊ី និងឆាសយកវីរុសវិទ្យុសកម្មទាំងពីរក្រុមដាក់លើបាក់តេរី ហើយរង់ចាំ ឱ្យបាក់តេរីយ៉ូផាសភ្ជាប់ខ្លួន និងបញ្ជូនសម្ភារៈតំណពូជឱ្យទៅបាក់តេរី។ បន្ទាប់មកគាត់ញែកវីរុសចេញពីបាក់តេរី។ គាត់សង្កេត ឃើញស្ពាន់ធ័រវិទ្យុសកម្ម 35 ស្ទើរតែទាំងអស់ នៅសល់តែក្នុងវីរុសហើយ ផូស្វ័រវិទ្យុសកម្ម 32 ស្ទើរ តែទាំងអស់ត្រូវបានបញ្ជូនទៅក្នុងបាក់តេរី។
ដូចនេះការពិសោធនេះបង្ហាញថា ADN ផ្ទុកព័ត៌មានសេនេទិច។
បាក់តេរីយ៉ូផាស ឬផាស : ជាវីរុសមួយប្រភេទដែលរស់នៅបរាសិតលើបាក់តេរី
(បង្កជំងឺដល់បាក់តេរី)។ វាបង្កឡើងដោយស្នូលកណ្តាលជា ADN និងស្រោមប្រូតេអ៊ីននៅខាងក្រៅ។
២. ទម្រង់ម៉ូលេគុល ADN
២.១. ធាតុបង្ករបស់ ADN
ម៉ូលេគុល ADN ជាប៉ូលីមែនៃនុយក្លេអូទីត។ នុយក្លេអូទីតនីមួយៗផ្សំឡើងពីធាតុបង្ក 3 គឺ ស្ករដេអុកស៊ីរីបូស(C5H10O4)មួយម៉ូលេគុល អាស៊ីតផូស្វ័ររិចមួយម៉ូលេគុល(H3PO4)មួយម៉ូលេគុល និងបាសអាសូតមួយម៉ូលេគុល។ បាសអាសូតមាន 4 ប្រភេទគឺ អាដេនីន(A) កានីន(G) ស្ថិតក្នុងក្រុមបាសពួរីន ទីមីន(T) ស៊ីតូស៊ីន(C) ស្ថិតក្នុងក្រុមពីរីមីឌីន។ ដោយសារបាសអាសូតមាន 4 ប្រភេទ ដូចនេះម៉ូលេគុល ADN ក៏មាននុយក្លេអូទីត 4 ប្រភេទដែល ខុសគ្នាដោយសារបាសអាសូត ។
គំនូសបំព្រួញនុយក្លេអូទីត
- បាស A + ស្ករ C5H10O4 + អាស៊ីត
H3PO4 = នុយក្លេអូទីត A
- បាស T + ស្ករ C5H10O4 + អាស៊ីត
H3PO4 = នុយក្លេអូទីត T
- បាស C + ស្ករ C5H10O4 + អាស៊ីត
H3PO4 = នុយក្លេអូទីត C
- បាស G + ស្ករ C5H10O4 + អាស៊ីត
H3PO4 = នុយក្លេអូទីត G
*
អ៊ីដ្រូលីស ADN ផ្តល់
- អាស៊ីតផូស្វរិច (H3PO4)
- ស្ករដេអុកស៊ីតរីបូស (C5H10O4)
- បាសអាសូតមានពីរបែបគឺ
-
បាសពួរីនមាន អាដេនីន (A) និងកានីន (G)
-
បាសពីរីមីឌីន មានទីមីន (T) និងស៊ីតូស៊ីន (C)
* នុយក្លេអូទីតតែបួនប្រភេទអាចបង្កើតម៉ូលេគុល
ADN ខុសគ្នាច្រើនប្រភេទ ពីព្រោះម៉ូលេគុល ADN បង្កឡើងពីនុយក្លេអូទីតរាប់លាន ហើយវាខុសគ្នាដោយសារតំណលំដាប់ (ចំនួន
ប្រភេទ និងទីតាំង) នុយក្លេអូទីតរបស់វា។
* នុយក្លេអូទីតមានតែបួនប្រភេទ
អាចបង្កើតបានភាវរស់រាប់លានប្រភេទ ពីព្រោះ ADN នីមួយៗមាននុយក្លេអូទីតរាប់លាន
ហើយនុយក្លេអូទីតក្នុង ADN នីមួយៗតម្រៀបតាមតំណលំដាប់ពិសេសរៀងៗខ្លួន ដែលបង្កើតបាន ADN ជាច្រើនប្រភេទ។ ប្រភេទ ADN នេះសំយោគនូវប្រូតេអ៊ីនយ៉ាងច្រើន
សម្រាប់កំណត់លក្ខណៈដ៏ច្រើនប្លែកៗ ដោយបង្កើតរាប់លានប្រភេទភាវរស់។
* ម៉ូលេគុល ADN ជាម៉ាក្រូម៉ូលេគុលមានក្រមពីព្រោះវាកើតឡើងពីនុយក្លេអូទីតជាច្រើន
ហើយនុយក្លេអូទីតនេះភ្ជាប់គ្នាក្នុងតំណលំដាប់ច្បាស់លាស់ហៅថាតំណលំដាប់គឺ
ADN ខុសគ្នាពីមួយទៅមួយដោយសារចំនួន ទីតាំង និងប្រភេទនៃនុយក្លេអូទីតទាំងបួន
បើមានបំលាស់ប្តូរទម្រង់ និងមុខងារ ADN។ ម្យ៉ាងទៀតតំណលំដាប់នុយក្លេអូទីតម៉ូលេគុល
ADN ជាក្រមជាក់លាក់សម្រាប់កំណត់តំណលំដាប់រីបូនុយក្លេអូទីត
ARNm ដើម្បីសំយោគប្រូតេអ៊ីនយថាប្រភេទ។
២.២. លក្ខណៈបាសអាសូត
បាសអាសូត ឬបាសនីទ្រិចមានលក្ខណៈដូចជា
:
- បាសរបស់ ADN ប្រែប្រួលពីប្រភេទមួយទៅប្រភេទមួយទៀត។
- ក្នុងប្រភេទភាវរស់មួយភាគរយនៃបាស
A និង T ស្មើគ្នា ភាគរយនៃបាស C
និង G គឺស្មើគ្នា។
-បាសពួរីន A + G =
50% បាសពីរីមីឌីន T
+ C = 50%។
២.៣. គំរូម៉ូលេគុល ADN
លោកស្រីហ្វ្រង់គ្លីន និងសហការី
នៅឆ្នាំ 1950 បានធ្វើពិសោធន៍បង្ហាញពី ADN។ គាត់បានសន្និដ្ឋានថា ADN មានទម្រង់ជាខ្សែខ្ចៅពីរ។
តាមលោក វ៉ាត់សុន និងគ្រីក ម៉ូលេគុល ADN ជាប៉ូលីមែនៃនុយក្លេអូទីត។ វាកើតឡើងពីច្រវាក់នុយក្លេអូទីតពីរខ្សែស្របគ្នា ហើយរុំជារង្វេលជុំវិញអ័ក្សមួយដែលមានអង្កត់ផ្ចិត 2nm។ ក្នុងច្រវាក់ម្ខាងៗ នុយក្លេអូទីតភ្ជាប់គ្នាដោយសម្ព័ន្ធកូវ៉ាឡង់ ឬសម្ព័ន្ធគីមីរឹងមាំរវាងអាស៊ីតផូស្វរិចនៃនុយក្លេអូទីតមួយទៅនឹងស្ករដេអុកស៊ីរីបូសនៃនុយក្លេអូទីតមួយទៀតដែលនៅជាប់គ្នា។ ច្រវាក់ទាំងពីររបស់ម៉ូលេគុល ADN ភ្ជាប់គ្នាទៅវិញទៅមកដោយសារសម្ព័ន្ធអ៊ីដ្រូសែនខ្សោយតាមគោលការណ៍បំពេញបាស A ភ្ជាប់ T ដោយសម្ព័ន្ធអ៊ីដ្រូសែន 2 (A=T) ហើយ C ភ្ជាប់ G ដោយសម្ព័ន្ធអ៊ីដ្រូសែន 3 (C≡G)។ ប្រវែងមួយជំហាន ឬមួយរង្វេលស្មើនឹង 3.4nm ត្រូវនឹង 10 គូបាសបំពេញគ្នា។ ពីនុយក្លេអូទីតមួយទៅនុយក្លេអូទីតមួយមានប្រវែង 0.34nm។
៣. ស្វ័យដំឡើងទ្វេ ADN
៣.១. បរិមាណ ADN ក្នុងកោសិកា
ADN ជាធាតុបង្ករបស់ក្រូម៉ូសូម។
នុយក្លេអូទីតតែ 4 ប្រភេទអាចបង្កើត ADN ខុសគ្នាជាច្រើនរាប់មិនអស់។ ADN
មានលក្ខណៈពិសេសដូចតទៅ :
- ឯកត្តៈក្នុងប្រភេទមួយមាន
ADN ខុសៗគ្នាដោយសារតំណលំដាប់ (ចំនួន ប្រភេទ និងទីតាំង)នុយក្លេអូទីតរបស់វា
។
- ឯកត្តៈក្នុងប្រភេទតែមួយ
បរិមាណ ADN ថេរជានិច្ច(ព្រោះចំនួនក្រូម៉ូសូមថេរ)។
- បរិមាណ ADN ប្រែប្រួលពីប្រភេទមួយទៅប្រភេទមួយទៀត(ព្រោះចំនួនក្រូម៉ូសូមប្រែប្រួល)។
- បរិមាណ ADN ប្រែប្រួលទៅតាមប្រភេទកោសិកា ។ ក្នុងកោសិកាបន្តពូជ បរិមាណ ADN
ថយចុះពាក់កណ្តាល បើធៀបនឹងបរិមាណ ADN នៅក្នុងកោសិកាលូតលាស់។
* កោសិកាបន្តពូជមានបរិមាណ ADN តែពាក់កណ្តាលបរិមាណ ADN របស់កោសិកាលូតលាស់ពីព្រោះ កោសិកាបន្តពូជក្រូម៉ូសូមត្រូវ បានបន្ថយពាក់កណ្តាល (ពី 2n ទៅ n) ដោយមេយ៉ូស ហើយ ADN ជាធាតុបង្ករបស់ក្រូម៉ូសូម មានសមាមាត្រនឹងចំនួនក្រូម៉ូសូមគឺ បន្ថយពាក់កណ្ដាលដែរ។
៣.២. ស្វ័យដំឡើងទ្វេ ADN
ស្វ័យដំឡើងទ្វេ ADN
ធ្វើនៅក្នុងណ្វៃយ៉ូនៅវគ្គ S នៃចន្លោះវគ្គ
។ ស្វ័យដំឡើងទ្វេ ADN ជាបាតុភូតមួយដែលម៉ូលេគុល ADN
មេមួយបង្កើតដោយខ្លួនឯងនូវម៉ូលេគុល ADN កូនពីរដែលដូចគ្នាបេះបិទហើយដូចគ្នាទៅនឹងម៉ូលេគុល
ADN មេ។
ក. ដំណើរការស្វ័យដំឡើងទ្វេ ADN
ចលនការស្វ័យដំឡើងទ្វេ
ADN ប្រព្រឹត្តទៅដូចខាងក្រោម :
- ដំបូងច្រវាក់ទាំងពីររបស់
ADN ចាប់ផ្តើមរលា។
- ច្រវាក់ទាំងពីររបស់ ADN
មេ ត្រូវបែកចេញពីគ្នាដោយសារការផ្ដាច់សម្ព័ន្ធអ៊ីដ្រូសែនខ្សោយដែលភ្ជាប់បាសទាំងពីរ។
ការផ្តាច់នេះ កើតឡើងព្រមគ្នានៅចំណុចជាច្រើនលើ ADN ។
- នុយក្លេអូទីតសេរីដែលនៅក្នុងណ្វៃយ៉ូរត់ទៅភ្ជាប់ជាមួយនឹងនុយក្លេអូទីតនៃច្រវាក់នីមួយៗនៃម៉ូលេគុល
ADN មេតាមគោលការណ៍បំពេញបាស A-T; C-G ។
ADN ប៉ូលីមេរ៉ាសគឺជាអង់ស៊ីមយថាប្រភេទដែលអាចផ្តាច់សម្ព័ន្ធអ៊ីដ្រូសែន ធ្វើឱ្យច្រវាក់ទាំងពីររបស់ ADN បែកចេញពីគ្នា ហើយនិងភ្ជាប់នុយក្លេអូទីតសេរីទៅនឹងនុយក្លេអូទីតនីមួយៗរបស់ច្រវាក់នីមួយៗរបស់ម៉ូលេគុល ADN។
* ក្រោយពេលស្វ័យដំឡើងហើយ ម៉ូលេគុល
ADN កូនទាំងពីរដូចគ្នាបេះបិទទៅនឹងម៉ូលេគុល ADN
មេពីព្រោះនៅពេលស្វ័យដំឡើងទ្វេ នុយក្លេអូទីតសេរីរត់ទៅភ្ជាប់នឹងនុយក្លេអូទីតនៃច្រវាក់មេតាមគោលការណ៍បំពេញបាស
A – T C – G ហើយច្រវាក់មេនីមួយៗជាពុម្ពគំរូសម្រាប់សំយោគច្រវាក់ម្ខាងទៀតនៃម៉ូលេគុល
ADN កូន គឺម៉ូលេគុលកូននីមួយៗមានច្រវាក់ម្ខាងជា ADN
មេ ច្រវាក់ ម្ខាងទៀតជាច្រវាក់ថ្មី ដែលច្រវាក់ថ្មីនេះដូចគ្នាទៅនឹងច្រវាក់ម្ខាងទៀតរបស់
ADN មេ។
* ចលនការស្វ័យដំឡើងទ្វេ ADN
ប្រព្រឹត្តទៅតាមបែបពាក់កណ្តាលរក្សាទុកពីព្រោះ ម៉ូលេគុល ADN
កូននីមួយៗរក្សាច្រវាក់ម្ខាងជាច្រវាក់របស់ ADN មេទាំងស្រុង ឯច្រវាក់ម្ខាងទៀតជាច្រវាក់ដែលកើតថ្មី។
ខ. ដំឡើងទ្វេ
ADN ប្រូការីយ៉ូត
បាក់តេរីមានក្រូម៉ូសូមតែមួយ។ ADN របស់វាមានក្រូម៉ូសូមជារង្វង់ដែលត្រូវដំឡើងទ្វេមុនចំណែកកោសិកា។ ដំឡើងទ្វេប្រព្រឹត្តទៅដោយចេញពីចំណុចតែមួយ រួចញែកចេញទៅតាមទិសដៅពីរផ្ទុយគ្នា។
គ. ដំឡើងទ្វេ
ADN ក្នុងអឺការីយ៉ូត
កោសិកាអឺការីយ៉ូត ស្វ័យដំឡើងទ្វេ ADN ប្រព្រឹត្តទៅនៅលើចំណុចជា ច្រើនក្រោមរូបភាព “ភ្នែកស្វ័យដំឡើងទ្វេ” តាមបណ្ដោយ ADN រួចហើយញែកតាមទិសដៅផ្ទុយគ្នារហូតដល់វាជួបគ្នា។
៣.៣. នាទីស្វ័យដំឡើងទ្វេ
ស្វ័យដំឡើងទ្វេ ADN មាននាទីដូចជា
:
- រ៉ាប់រងការដំឡើងទ្វេនៃក្រូម៉ូសូម
- រ៉ាប់រងចំនួននិងរូបរាងក្រូម៉ូសូមឱ្យនៅដដែលក្រោយចំណែកកោសិកា
- រក្សាព័ត៌មានសេនេទិច
ឱ្យនៅថេរដដែលឆ្លងកាត់ជំនាន់។
Post a Comment
Post a Comment