ជំពូកទី៣ : តម្រូវផ្សេងៗរបស់សារពាង្គកាយ

មេរៀនទី២ប្រព័ន្ធអង់ដូគ្រីន

ជីវវិទ្យាថ្នាក់ទី12

ប្រព័ន្ធអង់ដូគ្រីន,អង់ដូគ្រីន,អ៊ិចសូគ្រីន,ជីវវិទ្យាថ្នាក់ទី12 អង់ដូគ្រីន,ជីវវិទ្យាថ្នាក់ទី12 ប្រព័ន្ធអង់ដូគ្រីន,ប្រព័ន្ធអង់ដូគ្រីន ជីវវិទ្យាថ្នាក់ទី12,អង់ដូគ្រីន ជីវវិទ្យាថ្នាក់ទី12,endocrine gland system,endocrine system,Khmer,ក្រពេញ,អរម៉ូន,អ៊ីប៉ូតាឡាមុស,អ៊ីប៉ូភីស,ទីរ៉ូអ៊ីត,ប៉ារ៉ាទីរ៉ូអ៊ីត,ខួរលើតម្រងនោម,ករតិចលើតម្រងនោម,លំពែង,ក្រពេញភេទ,ទីមុស,ជីវវិទ្យាទី12,ជីវវិទ្យាថ្នាក់ទី12,Khmer biology grade 12,Biology grade 12,Khmer Biology,Biology,មេរៀនជីវវិទ្យាថ្នាក់ទី12,Grade 12


ទស្សនាវីដេអូបង្រៀនខាងក្រោម


ស្លាយ

    ប្រព័ន្ធអង់ដូគ្រីន(ប្រព័ន្ធបញ្ចេញក្នុង) ជាក្រពេញជាច្រើនទាក់ទងគ្នា​​ទៅ​​វិញទៅមក និងទៅ​ជាលិកាផ្សេងៗទៀតតាមរយៈសារធាតុគីមី​​ដែល​​ដឹកនាំ​​ពាសពេញសារពាង្គកាយ​ដោយ​ប្រព័ន្ធរបត់​ឈាម

តំហែរក្សាមជ្ឈដ្ឋានសារពាង្គកាយ​ឱ្យ​មានតុល្យភាពជាមួយមជ្ឈដ្ឋានខាងក្រៅហៅថា​​ថេរលំនឹង។ ប្រព័ន្ធសំខាន់ពីរគឺ ប្រព័ន្ធប្រសាទ និងប្រព័ន្ធអង់ដូគ្រីន​​​បំពេញនាទី​​សម្របសម្រួល។ ប្រព័ន្ធ​ប្រ​សាទ​មាន​ណឺរ៉ូន​លាត​សន្ធឹង​​ភ្ជាប់​​នឹង​​តួកោសិកាផ្សេងៗដែលវាត្រួតពិនិត្យ ប៉ុន្តែក្រពេញ​អង់ដូគ្រីន​អាចនៅ​ឆ្ងាយ​​​ពីកោសិកា​​ដែល​​វាមានឥទ្ធិពលលើ។ ក្រពេញអង់ដូគ្រីនបញ្ចេញ​អរម៉ូន​ដែល​​​អាច​​​ដឹកនាំ​​ទៅ​​ពាស​​ពេញ​សារពាង្គកាយ។ ជាទូទៅ​​សារពាង្គកាយឆ្លើយ​​តប​​ទៅ​​នឹង​អាំងភ្លុច​ប្រសាទ​រហ័ស​ជាងអរម៉ូន

. ក្រពេញ និងអរម៉ូន

        . ក្រពេញ

ក្រពេញជាសរីរាង្គដែលកើតឡើងពី​​កោសិកា​​អេពីតេល្យូម ដែល​មានឯកទេស​កម្ម​ក្នុងការបញ្ចេញសារធាតុចាំបាច់​​សម្រាប់​​សារពាង្គកាយ

ក្រពេញអ៊ិចសូគ្រីន (ក្រពេញបញ្ចេញក្រៅ​) : ជាក្រពេញ​ដែល​​មាន​​បំពង់​​បញ្ចេញសារធាតុរាវទៅក្រៅសារពាង្គកាយឬក្នុងសរីរាង្គ​ប្រ​ហោង​របស់​​សារពាង្គកាយ (. ក្រពេញញើស)។​

ក្រពេញពេញអង់ដូគ្រីន​(​ឬ​ក្រពេញបញ្ចេញក្នុង ឬ​​ក្រពេញគ្មានបំពង់នាំ​) : ជាក្រពេញ​​គ្មាន​​បំពង់នាំ​​ដែល​​បញ្ចេញសារធាតុ ឬផលិតផលរបស់​វា​ទៅ​ក្នុងសរសៃ​ឈាម​ដោយផ្ទាល់

ក្រពេញ​មួយ​ប្រភេទ​ផ្សេង​​ទៀត​មាននាទីជាក្រពេញអង់ដូគ្រីនផង និង​​ក្រពេញ​​​អ៊ិចសូគ្រីន​​ផង​​ហៅថាក្រពេញចម្រុះ(. លំពែងជា​​ក្រពេញ​​អង់ដូគ្រីន​​ដែលបញ្ចេញ​​អរម៉ូន​​អាំងស៊ុយលីន ហើយ​​វា​​ក៏ជា​ក្រពេញ​អ៊ិចសូគ្រីនដែល​​បញ្ចេញ​​​រសរំលាយអាហារ

ក្រពេញអ៊ិចសូគ្រីន និង​ក្រពេញអង់ដូគ្រីន, ក្រពេញ, អរម៉ូន, ក្រពេញអ៊ិចសូគ្រីន, ក្រពេញពេញអង់ដូគ្រីន, ក្រពេញបញ្ចេញក្នុង, ក្រពេញគ្មានបំពង់នាំ, អ៊ិចសូគ្រីន, អង់ដូគ្រីន,
តំណបនៃកោសិកាគោលដៅ, កោសិកាគោលដៅ, ក្រពេញ, អរម៉ូន, ក្រពេញអ៊ិចសូគ្រីន, ក្រពេញពេញអង់ដូគ្រីន, ក្រពេញបញ្ចេញក្នុង, ក្រពេញគ្មានបំពង់នាំ, អ៊ិចសូគ្រីន, អង់ដូគ្រីន,

         .អរម៉ូន

អរម៉ូន​ជា​អ្នក​តម្រូវ​គីមី​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ក្រពេញ និង​ដឹកនាំ​ទៅ​កន្លែង​មួយ​នៃ​សារពាង្គកាយ​ដែល​បណ្តាល​ឱ្យ​ជាលិកា​ ឬ​សរីរាង្គ​ឆ្លើយ​តប​វិញ។

កោសិកាគោលដៅ​គឺ​ជា​កោសិកា​ដែល​ភ្ជាប់​ជា​មួយ​អរម៉ូន​យថាប្រភេទ​មួយ​ ហើយ​វា​​ឆ្លើយ​​តប​​ទៅ​​នឹង​​អរម៉ូន​​ណា​មួយ។

កោសិកាគោលដៅ​សុទ្ធ​តែ​មាន​ធ្មួល​ដែល​មាន​ទម្រង់​ពិសេស​តម្រូវ​​ទៅ​​នឹង​ទម្រង់​​​អរម៉ូន​ដែល​បង្កើត​ជា​សារធាតុ​ចម្រុះ​ធ្មួល​អរម៉ូន​​សម្រាប់​​ឆ្លើយ​តប​ទៅ​នឹង​អំពើ​របស់​អរម៉ូន​។

អរម៉ូនមានអំពើ  (ភ្ញោច) តែលើ​​​កោសិកាគោលដៅ​​ព្រោះ​កោសិកា​​គោលដៅមានធ្មួលនៅលើភ្នាសកោសិកា។​ ធ្មួលកោសិកា​គោលដៅ​មានទម្រង់ត្រូវគ្នានឹង​ទម្រង់របស់អរម៉ូនដែល​បង្កើត​បាន​ជា​សារធាតុ​ចម្រុះធ្មួលអរម៉ូន។ សារធាតុនេះហើយ​ដែលធ្វើ​ឱ្យកោសិកា​គោលដៅ​ឆ្លើយតបទៅនឹងអំពើរបស់អរម៉ូន

ការភ្ជាប់រវាងអរម៉ូន និង​កោសិកាគោលដៅ, អរម៉ូនមានអំពើ, អំពើរបស់អរម៉ូន, កោសិកាគោលដៅ, ធ្មួលអរម៉ូន, អរម៉ូនធ្មួល, អរម៉ូមភ្ញោច,  អរម៉ូនមានឥទ្ធិពលលើសារពាង្គកាយ,

អរម៉ូនមិនមានឥទ្ធិពលលើសារពាង្គកាយទាំងមូលទេគឺវាមានឥទ្ធិពលតែនៅ​កន្លែង​ណាមួយដែលត្រូវការវាតែប៉ុណ្ណោះ។ ឧទាហរណ៍ : រំញោចនៃ​​​ការជញ្ជក់​ដោះរបស់ទារក​បានភ្ញោចក្រពេញអ៊ីប៉ូភីស​ឱ្យ​បញ្ចេញ​អរម៉ូន​អុកស៊ីតូស៊ីន។ អរម៉ូននេះធ្វើ​ដំណើរ​តាម​ចរន្ត​ឈាមម្តាយ ហើយ​ភ្ញោច​​កោសិកា​សាច់​ដុំ​ជុំវិញ​កោសិកា​ក្រពេញ​ទឹកដោះ​។ នៅពេល​កោសិកា​សាច់ដុំកន្រ្តាក់​វាធ្វើ​ឱ្យ​ក្រពេញទឹកដោះបញ្ចេញទឹកដោះ​​តាមរន្ធតូចៗនៅ​ចុង​ដោះ។ ដូចនេះអរម៉ូនអុកស៊ីតូស៊ីនភ្ញោចកោសិកាគោលដៅ (កោ​សិកា​​សាច់ដុំ) ឱ្យ​ធ្វើ​ចលនា​ដើម្បីជំរុញ​កោសិកា​ក្រពេញ​ទឹកដោះ​​ឱ្យ​បញ្ចេញ​ទឹកដោះ

         . ចលនការនៃអំពើរបស់អរម៉ូន

នៅក្នុងប្រព័ន្ធអង់ដូគ្រីន អរម៉ូន​​មាន​​ពីរ​​​ក្រុម​​គឺ

         - អរម៉ូនប៉ិបទីត(ដូចជាគ្លុយកាកុង និងទីរ៉ុកស៊ីន) : ជាប្រូតេអ៊ីនធំៗ​​ដែល​​កើត​​ពីច្រវាក់​​នៃ​អាស៊ីត​អាមីនេ។ អរម៉ូននេះមិនអាចឆ្លងកាត់តាម​​ភ្នាស​​កោសិកា​​​បានទេ ព្រោះវាមិនអាចរលាយ​នៅ​ក្នុង​លីពីត​ដែល​មាន​វត្តមាន​​នៅ​​ក្នុង​​ភ្នាស​​កោសិកា

         - អរម៉ូនស្តេរ៉ូអ៊ីត (ដូចជា ប្រូសេស្តេរ៉ូន) : ជាលីពីតដែល​​ត្រូវ​​បាន​​ផលិត​​ឡើង​​ពីកូឡេស្តេរ៉ុល។ អរម៉ូននេះ មានលទ្ធភាពឆ្លងកាត់ភ្នាសកោសិកា ព្រោះ​​វា​​​រលាយ​​​ក្នុង​លីពីត​។     

            . អរម៉ូនប៉ិបទីត

អរម៉ូនប៉ិបទីតរួមមានអរម៉ូនរបស់ក្រពេញអ៊ីប៉ូភីស និងក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីតព្រមទាំងអរម៉ូនអាំងស៊ុយលីន និងគ្លុយកាកុងផងដែរ

អរម៉ូនប៉ិបទីតអាចភ្ជាប់ទៅនឹងភ្នាសកោសិកាគោលដៅដោយសារធ្មួលនៅ​លើភ្នាស​មានទម្រង់ត្រូវជាមួយនឹងអរម៉ូន។ ចំណង​ភ្ជាប់​រវាង​អរម៉ូន​ធ្មួល​ធ្វើ​ឱ្យ​មានការភ្ជាប់ទៅនឹង​ប្រូតេអ៊ីន G ហើយធ្វើ​ឱ្យ​​អង់ស៊ីម​ដែល​ភ្ជាប់​លើផ្ទៃខាងក្នុងរបស់ភ្នាសកោសិកាសកម្ម​ឡើង។ បន្ទាប់មក​អង់ស៊ីម​អាដេនីលស៊ីក្លាសបំប្លែង ATP ជាម៉ូលេគុល AMP វដ្ត។ ហើយ​ AMP វដ្តសាយ​ចេញពីភ្នាសកោសិកាចូលក្នុងស៊ីតូប្លាសកោសិកាគោលដៅ ចងភ្ជាប់ជាមួយ​អង់ស៊ីមផ្សេងៗដែលធ្វើ​ឱ្យ​អង់ស៊ីមទាំងនោះសកម្ម។ កាល​ណា​អង់ស៊ីមទាំងនេះសកម្ម វាទៅភ្ញោច​ឱ្យកោសិកា​គោលដៅ​ធ្វើ​ស​កម្ម​ភាព​ឬបង្អាក់សកម្មភាពផ្សេងៗនៃកោសិកា​គោលដៅ

ចលនការនៃអំពើរបស់អរម៉ូនប៉ិបទីត, អរម៉ូនប៉ិបទីត, អំពើអរម៉ូនប៉ិបទីត, អំពើរបស់អរម៉ូនប៉ិបទីត, សកម្មភាពអរម៉ូនប៉ិបទីត,

         សកម្មភាពសង្ខេបរបស់អរម៉ូនប៉ិបទីត

អរម៉ូនប៉ិបទីត (អ្នកនាំសារទី១) " ធ្មូល (លើភ្នាសកោសិកាគោលដៅ) " អរម៉ូនធ្មួលចម្រុះ  " ATP (ក្នុងស៊ីតូប្លាស) " AMP វដ្ដ (អ្នកនាំសារទី២) " អង់ស៊ីម(សកម្ម) " បំប្លែង​នាទីកោសិកាគោលដៅ

             . អរម៉ូនស្តេរ៉ូអ៊ីត

អរម៉ូន​ស្តេរ៉ូអ៊ីត​មាន​អរម៉ូន​ដែល​ផលិត​ឡើង​ដោយ​ក្រពេញលើ​តម្រង​នោម​(ករតិច) អូវែ និង​ពងស្វាស។

         អរម៉ូនស្តេរ៉ូអ៊ីតធ្វើសកម្មភាពយឺតជាង​អរម៉ូន​ប៉ិបទីត ព្រោះ​​វាត្រូវ​​ការ​​ពេលច្រើន​​​​ដើម្បី​សំ​យោគ​​​ប្រូតេអ៊ីនថ្មី។ តែអរម៉ូនស្តេរ៉ូអ៊ីតមានប្រសិទ្ធិភាព​យូរជាងអរម៉ូន​ប៉ិប​ទីត​​​​ទៅលើ​មេតាបូលីស​របស់​កោសិកា។

         អរម៉ូន​ស្តេរ៉ូអ៊ីត​ធ្វើ​សកម្មភាព​ដូចជា​នៅ​ពេល​អរម៉ូន​ស្តេរ៉ូអ៊ីត​ជ្រាប​ចូល​ទៅ​ក្នុង​ភ្នាស​កោសិកា វា​បាន​ភ្ជាប់​ទៅ​នឹង​ធ្មួល​នៅ​ក្នុង​ស៊ីតូប្លាស​កោសិកា ហើយ​បង្កើត​បាន​ជា​ម៉ូលេគុល​ចម្រុះ​អរម៉ូន-ធ្មួល​។ បន្ទាប់​មក​ម៉ូលេគុល​ចម្រុះ​នេះ​ចូល​ទៅ​ក្នុង​ណ្វៃយ៉ូ​នៃ​កោសិកា​គោលដៅ។ នៅ​ក្នុង​ណ្វៃយ៉ូ ម៉ូលេគុល​ចម្រុះ​នេះ បាន​ភ្ញោច​សែន​យថាប្រភេទ​មួយ​ឱ្យ​ចម្លង​ក្រម​ជា​ម៉ូលេគុល ARNmARNm ចេញ​ពី​ណ្វៃយ៉ូ​ទៅ​ក្នុង​ស៊ីតូប្លាស ហើយ​ដឹកនាំ​ការ​សំយោគ​ប្រូតេអ៊ីន​យថាប្រភេទ​មួយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អំពើ​របស់​អរម៉ូន​។

ចលនការនៃអំពើរបស់អរម៉ូនស្តេរ៉ូអ៊ីត,  អរម៉ូនស្តេរ៉ូអ៊ីត, អំពើអរម៉ូនស្តេរ៉ូអ៊ីត, អំពើរបស់អរម៉ូនស្តេរ៉ូអ៊ីត, សកម្មភាពអរម៉ូនស្តេរ៉ូអ៊ីត,

សកម្មភាពសង្ខេបរបស់អរម៉ូនស្តេរ៉ូអ៊ីត

អរម៉ូនស្តេរ៉ូអ៊ីត  " ក្នុងស៊ីតូប្លាសកោសិកា  "  ម៉ូលេគុលចម្រុះ​​អរម៉ូនធ្មួល  "  ADN (ក្នុងណ្វៃ​យ៉ូ)  " ARNm (​​ចេញពីណ្វៃយ៉ូ​​ទៅ​​ស៊ីតូប្លាស)  " សំយោគប្រូតេអ៊ីន(ក្នុងស៊ីតូប្លាស) " បំប្លែងនាទី

. ការត្រួតពិនិត្យនៃប្រព័ន្ធអង់ដូគ្រីន

        ប្រព័ន្ធអង់ដូគ្រីន​​ត្រូវបានធ្វើនិយ័តកម្ម​ដោយចលនការ​តំណប​ត្រឡប់​អវិជ្ជមាន​ដែល​មាន​នាទី​ក្នុង​​តំហែរក្សាថេរលំនឹង ឬតំហែរក្សាទំនាក់ទំនងថេរនៃមជ្ឈដ្ឋានខាងក្នុង

         ការត្រួតពិនិត្យត្រឡប់អវិជ្ជមាន ឬ តំណបត្រឡប់អវិជ្ជមាន : ជា​កំណើន​នៃ​សារធាតុ​មួយ​​បង្អាក់​ដំណើរ​ការ​ដែល​​ដឹក​នាំ​​ឱ្យ​​មាន​​កំណើន​​នោះ​។ ចលន​ការ​ត្រឡប់​អវិជ្ជមានមាននាទី​​ថែរក្សា​​ថេរលំនឹង

ឧទាហរណ៍ តំណបអវិជ្ជមានអរម៉ូន ADH  : កោសិកា​ណឺរ៉ូន​បញ្ចេញ​នៅ​ក្នុង​អ៊ីប៉ូតាឡាមុស​ផលិត​​អរម៉ូន ADH និង អុកស៊ីតូស៊ីន​ដែល​ត្រូវ​បាន​ស្តុក​ទុក​នៅ​ផ្នែក​ម្ខាង​ចុង​អាក់សូន​នៅ​ក្នុង​អ៊ីប៉ូភីស​ក្រោយ​រហូត​ដល់​ពេល​វា​បញ្ចេញ​។ នៅ​ពេល​កោសិកា​​ប្រសាទ​​នៅ​​ក្នុង​​អ៊ីប៉ូតាឡាមុស​កំណត់​បាន​ថា​ឈាម​ខាប់​ពេក​អរម៉ូន ADH ត្រូវ បាន​​បញ្ចេញ​​ពី​អ៊ីប៉ូភីស​ក្រោយ​ទៅ​ក្នុង​ចរន្តឈាម។ នៅ​ពេល​ឈាម​ត្រឡប់​​ទៅ​ជា​​រាវ​វិញ បង្អាក់​ការ​បញ្ចេញ​អរម៉ូន ADH

         ព័ត៌មាន​បន្ថែម : ការរក្សាអរម៉ូនថេរក្នុងសារពាង្គកាយកើតឡើងដោយចលនការ​​តំណប​ត្រឡប់អវិជ្ជមាន។  កោសិកាគោលដៅឆ្លើយតបទៅនឹងការបញ្ចេញ​​​អរម៉ូន​របស់​វា ដោយបញ្ជូនសញ្ញាគីមីត្រឡប់ទៅក្រពេញវិញ សញ្ញា​​នេះបណ្ដាល​​ឱ្យ​ក្រពេញបញ្ឈប់បន្ថយការផលិត​​អរម៉ូន។ នៅពេល​​កម្រិត​​អរម៉ូន​​ក្នុចរន្តឈាមធ្លាក់ចុះម្ដងទៀត ក្រពេញអង់ដូគ្រីន​​ទទួល​​បាន​​សញ្ញា​​ឱ្យ​​ចាប់​​​ផ្ដើម​​ផលិតអរម៉ូន​​ម្ដងទៀត។ តាមវីធី​​នេះកំហាប់អរម៉ូនក្នុងចរន្តឈាម​​ត្រូវបានរក្សានៅ​​ត្រឹមកម្រិត​​​តម្រូវ​​ការ និងរក្សាលំនឹង

ការត្រួតពិនិត្យ​ត្រឡប់អវិជ្ជមាន ឬ តំណបត្រឡប់អវិជ្ជមាន, ការត្រួតពិនិត្យនៃប្រព័ន្ធអង់ដូគ្រីន, ការត្រួតពិនិត្យត្រឡប់អវិជ្ជមាន, តំណបត្រឡប់អវិជ្ជមាន, តំណបអវិជ្ជមានអរម៉ូន ADH, តំណបអវិជ្ជមានអរម៉ូនអាំងស៊ុយលីន, តំណបអវិជ្ជមានអរម៉ូនគ្លុយកាកុង, តំណបអវិជ្ជមានអាំងស៊ុយលីន, តំណបអវិជ្ជមានគ្លុយកាកុង,

. ប្រព័ន្ធអង់ដូគ្រីនមនុស្ស

        ប្រព័ន្ធអង់ដូគ្រីន​មាន ក្រពេញ​អង់ដូគ្រីន​ផ្សេងៗ និង​សកម្មភាព​នៃ​អរម៉ូន​ដែល​វា​បញ្ចេញ។ ក្នុងចំណោម​ក្រពេញ​ទាំងអស់​ក្រពេញ​ខ្លះ​មាន​នាទី​ជា​ក្រពេញ​អង់ដូគ្រីន​ផង និង​ក្រពេញ​អ៊ិចសូគ្រីន​ផង​ ដូចជា​​ក្រពេញ​ប៉ារ៉ាគ្រីន (លំពែង) និង​ក្រពេញអូតូគ្រីន​(ក្រពេញ​ភេទ)

ប្រព័ន្ធអង់ដូគ្រីនមនុស្ស, ប្រព័ន្ធអង់ដូគ្រីន, អង់ដូគ្រីន, ក្រពេញអង់ដូគ្រីន, ក្រពេញអ៊ិចសូគ្រីន, អ៊ិចសូគ្រីន, អូតូគ្រីន, ប៉ារ៉ាគ្រីន, ក្រពេញអូតូគ្រីន, ក្រពេញប៉ារ៉ាគ្រីន,  អ៊ីប៉ូតាឡាមុស, ក្រពេញអ៊ីប៉ូភីស, អ៊ីប៉ូភីស, អ៊ីប៉ូភីសក្រោយ, ក្រពេញអ៊ីប៉ូភីសក្រោយ, អ៊ីប៉ូភីសមុខ, ក្រពេញអ៊ីប៉ូភីសមុខ, ក្រពេញទីរ៉ូអ៊ីត, ទីរ៉ូអ៊ីត, ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត, ប៉ារ៉ាទីរ៉ូអ៊ីត, ក្រពេញលើតម្រងនោម, ក្រពេញខួរលើតម្រងនោម, ខួរលើតម្រងនោម, ក្រពេញករតិចលើតម្រងនោម, ករតិចលើតម្រងនោម,  លំពែង, ទឹកនោមផ្អែម, ក្រពេញភេទ, អូវែ, ពងស្វាស, ក្រពេញទីមុស, ទីមុស,  ក្រពះ, ពោះវៀនតូច,

         ក្រពេញប៉ារ៉ាគ្រីន​ជា​ក្រពេញ​​​ដែល​​អរម៉ូន​របស់វា​មាន​ឥទ្ធិពល​​នៅ​កោសិកា​គោលដៅ​​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​វា​បញ្ចេញ។

ក្រពេញអូតូគ្រីន​ជា​ក្រពេញ​ដែល​​អរម៉ូន​របស់​វា​មាន​ឥទ្ធិពល​នៅ​កោសិកា​គោលដៅ​​នៅ​​កន្លែង​ដែល​វា​បញ្ចេញ។

         .. អ៊ីប៉ូតាឡាមុស

អ៊ីប៉ូតាឡាមុស​ស្ថិត​នៅ​ក្នុង​ផ្នែក​បាត​នៃ​ខួរ​ធំ​ខាង​ក្រោម​តាឡាមុស​។ វា​​មាន​នាទី​ត្រួត​ពិនិត្យ​វេទនារម្មណ៍​សំខាន់ៗ​ទាក់ទង​នឹង​ការ​ថែរក្សា​​លំនឹង​​ដូចជា ការ ស្រេក ការឃ្លាន និង​ត្រួត​ពិនិត្យ​តំហែ​រក្សា​សីតុណ្ហភាព តុល្យភាព​​ទឹក និង​សម្ពាធ​ឈាម​។ លើស​ពី​នេះ​វា​មាន​នាទី​យ៉ាង​សំខាន់​​សម្រាប់​​បង្កើន​ ឬ​ភ្ញោច​ការ​បញ្ចេញ​អរម៉ូន​របស់​អ៊ីប៉ូភីស។

អ៊ីប៉ូតាឡាមុសត្រួតពិនិត្យការបញ្ចេញ​​របស់​​​ក្រពេញអ៊ីប៉ូភីស តែសកម្មភាពរបស់វាទទួលរង​ឥទ្ធិពល​ទៅតាមកម្រិតអរម៉ូន​​នៅ​​ក្នុង​ឈាម និងព័ត៌មាន(អាំងភ្លុច)ដែលចូលក្នុងមជ្ឈមណ្ឌល​ប្រ​សាទ។ នៅក្នុងអ៊ីប៉ូតាឡាមុសមានណឺរ៉ូនពិសេសហៅថា កោសិកាណឺរ៉ូនបញេ្ចញ ដែលអាក់សូន​លាត​​សន្ធឹង​​ទៅ​ក្នុង​អ៊ីប៉ូភីសក្រោយ។ កោសិកានេះផលិតអរម៉ូនពីរ (ADH និងអុកស៊ីតូស៊ីន)អរម៉ូនទាំងនេះបញ្ជូនពីអ៊ីប៉ូតាឡាមុសតាមអាក់សូនហើយស្តុកទុកក្នុងអ៊ីប៉ូភីសក្រោយ

         . ក្រពេញអ៊ីប៉ូភីស

អ៊ីប៉ូភីសជាក្រពេញតូចមួយមានអង្កត់ផ្ចិត​​ប្រហែល 1cm ដែលស្ថិតនៅខាងក្រោមអ៊ីប៉ូតាឡាមុស។ អ៊ីប៉ូភីស​​ចែកចេញ​​ជា​​ពីរ​​ផ្នែក​​គឺ​​អ៊ីប៉ូភីសមុខ និងអ៊ីប៉ូភីសក្រោយ។

អ៊ីប៉ូតាឡាមុស និង​ក្រពេញអ៊ីប៉ូភីស, អ៊ីប៉ូតាឡាមុស, អរម៉ូនអង់ទីឌីអ៊ុយរេទិច, អង់ទីឌីអ៊ុយរេទិច, ADH, អរម៉ូន ADH, អរម៉ូនអុកស៊ីតូស៊ីន, អុកស៊ីតូស៊ីន, ក្រពេញអ៊ីប៉ូភីស, អ៊ីប៉ូភីស, អ៊ីប៉ូភីសក្រោយ, ក្រពេញអ៊ីប៉ូភីសក្រោយ,

                  . អ៊ីប៉ូភីសក្រោយ

អ៊ីប៉ូភីសក្រោយ​​បញ្ចេញ​​អរម៉ូនអង់ទីឌីអ៊ុយរេទិច (ADH) និងអុកស៊ីតូស៊ីនADH ភ្ញោចតម្រងនោម​ឱ្យ​មាន​ជម្រាប​ទឹក​ឡើង​វិញ​​​ពី​បំពង់​ប្រមូលផ្តុំដែលជាផ្នែកមួយ​​នៃណេប្រុងក្នុងតម្រងនោម​ ដែល​ធ្វើ​ឱ្យ​ឈាម​រាវ

អ៊ីប៉ូតាឡាមុស​​​មាន​កោសិកា​ប្រសាទ​ផ្សេង​​​ទៀត​ដែលធ្វើសកម្មភាព​​ដូចកោសិកា​​វិញ្ញាណ ព្រោះ​​វា​​រួស​​នឹងសម្ពាធអូស្មូសនៃឈាម។ នៅពេល​ដែល​កោសិកា​ទាំងនេះ​​កំណត់​​​បាន​​ថា​​ឈាម​ខាប់​ពេក ADH ត្រូវបានបញេ្ចញពីផ្នែកចុងអាក់សូន​នៅ​ក្នុងអ៊ីប៉ូភីសក្រោយ​​ទៅ​​​ក្នុង​​ចរន្ត​​ឈាម។ នៅ​ពេល​ឈាម​ត្រឡប់ជារាវវិញ អរម៉ូន​​នេះមិន​បញ្ចេញ​​ទៀតទេ។

         ចំពោះមនុស្សស្រី អុកស៊ីតូស៊ីនភ្ញោចការកន្រ្តាក់នៃសាច់ដុំរលីងទៅក្នុង​​ស្បូនដែលជួយរុញ​ទារក​​ចេញ​​​ពី​ស្បូនម្តាយនៅពេលម្រាកូន។ អុកស៊ីតូស៊ីនបណ្តាល​​ឱ្យ​​ក្រពេញទឹកដោះ​បញ្ចេញ​ទឹក​​​​ដោះ​​នៅពេល​បំបៅកូន

                  . អ៊ីប៉ូភីសមុខ

        អ៊ីប៉ូភីសមុខ​​ផលិត​​យ៉ាង​​តិចអរម៉ូន 6 ប្រភេទខុសៗគ្នា។

អ៊ីប៉ូភីសមុខ, ក្រពេញអ៊ីប៉ូភីសមុខ, អរម៉ូនលូតលាស់, សូម៉ាតូត្រូពីន, អរម៉ូនសូម៉ាតូត្រូពីន,  GH,  អរម៉ូនប្រូឡាក់ទីន, ប្រូឡាក់ទីន,  PRL, អរម៉ូនមេឡាណូស៊ីត ស្ទីមុយឡង់, មេឡាណូស៊ីត ស្ទីមុយឡង់, MSH, អរម៉ូនទីរ៉េអូស្ទីមុយលីន, ទីរ៉េអូស្ទីមុយលីន, TSH,  អរម៉ូនអាដ្រេណូករទីកូត្រូប, អាដ្រេណូករទីកូត្រូប,  ACTH, អរម៉ូនកូណាដូស្ទីមុយលីន, កូណាដូស្ទីមុយលីន, FSH,  LH,

អរម៉ូនបីក្នុងចំណោនោះ មាន​​ឥទ្ធិពល​​ផ្ទាល់​​​ទៅ​លើ​សារពាង្គកាយ។

         - អរម៉ូនលូតលាស់ ឬសូម៉ាតូត្រូពីន(GH) : មានឥទ្ធិពលទៅ​​លើការ​​លូតកំពស់។ វាមាន​ឥទ្ធិពល​មិន​ផ្ទាល់ទៅលើការលូតលាស់ឆ្អឹង និងឆ្អឹងខ្ចីGH មាន

ឥទ្ធិពល​​ដោយផ្ទាល់ទៅលើមេតាបូលីស​ប្រូតេ​អ៊ីន គ្លុយស៊ីត និងលីពីត។

         - អរម៉ូនប្រូឡាក់ទីន(PRL) : ត្រូវបានផលិតក្រោយពេល​​សម្រាល​​កូន​​តែប៉ុណ្ណោះ។ វាបណ្តាលឱ្យ​​ក្រ​ពេញ​ទឹកដោះលូតលាស់ និងផលិតទឹកដោះ។ វា​​មាននាទី​​ក្នុងមេតាបូលីសខា្លញ់ និងគ្លុយស៊ីត​​ផង​​​ដែរ

         - អរម៉ូនមេឡាណូស៊ីត ស្ទីមុយឡង់ (MSH) : អរម៉ូននេះភ្ញោចកោសិកាមេឡាណូស៊ីតរបស់​ស្បែក​​​​​​ឱ្យ​​ផលិតជាតិពណ៌មេឡានីន

         អ៊ីប៉ូភីសមុខ​បញ្ចេញអរម៉ូនដែលមានឥទ្ធិពលទៅលើ​​ក្រពេញ​​ផ្សេងៗ​​ទៀត

- អរម៉ូនទីរ៉េអូស្ទីមុយលីន (TSH): ជាអរម៉ូនដែលភ្ញោច​​ក្រពេញ​​ទីរ៉ូអ៊ីត​​ឱ្យ​ផលិតអរម៉ូនទីរ៉ុកស៊ីន

         - អរម៉ូនអាដ្រេណូករទីកូត្រូប (ACTH): ជាអរម៉ូនដែលភ្ញោចក្រពេញករតិ​​លើតម្រងនោម​ឱ្យផលិតអរម៉ូនករទីសូល។

         - អរម៉ូនកូណាដូស្ទីមុយលីន (FSH និង LH) : ជាអរម៉ូនដែលភ្ញោច​​ក្រពេញភេទ(ពងស្វាស​ចំពោះ​​មនុស្សប្រុស និងអូវែចំពោះ​​មនុស្សស្រី)ឱ្យ​​បញ្ចេញ​​អរម៉ូនភេទ

         . ក្រពេញទីរ៉ូអ៊ីត

ក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ក ចំពីក្រោមបំពង់​​សំឡេង និងនៅ​ខាង​មុខ​បំពង់​ខ្យល់

ក្រពេញទីរ៉ូអ៊ីត, ទីរ៉ូអ៊ីត, អរម៉ូនទីរ៉ុកស៊ីន, ទីរ៉ុកស៊ីន, អរម៉ូនកាល់ស៊ីតូនីន, កាល់ស៊ីតូនីន,

ក្រពេញទីរ៉ូអ៊ីតផលិត និងបញ្ចេញអរម៉ូនទីរ៉ុកស៊ីន និងកាល់ស៊ីតូនីន

- អរម៉ូនទីរ៉ុកស៊ីន​មាន​នាទី​កំណត់​អត្រា​មេតាបូលីស​នៅ​ក្នុង​សារពាង្គកាយ​​គឺ​​វា​​បង្កើន​អត្រា​​មេតាបូលីស​​​ប្រូតេអ៊ីន គ្លុយស៊ីត និង​ខ្លាញ់​។ កាលណា​កម្រិត​ទីរ៉ុកស៊ីន​ច្រើន​បណ្ដាល​ឱ្យ​មាន​កំណើន​អត្រា​ដង្ហើម​កោសិកា។

- អរម៉ូនកាល់ស៊ីតូនីន តម្រូវ​កម្រិត​កាល់ស្យូម​ក្នុង​ឈាម​គឺ​ចាប់ Ca2+ ពី​​ឈាម​​ទៅ​​ស្តុក​ទុក​ក្នុង​ឆ្អឹង​។

អរម៉ូនទីរ៉ុកស៊ីន​​​កើត​​​ពី​​​អាស៊ីតអាមីនេ ដោយ​​មាន​​ភ្ជាប់​​អាតូម​អ៊ីយ៉ូត​​​ចំនួន​​បួននៅ​ពេល​សារពាង្គកាយ​ខ្វះ​អ៊ីយ៉ូត​នាំឱ្យ​កើត​ជំងឺ​ពកក ពីព្រោះ​ទីរ៉ុកស៊ីន​មិន​អាច​ផលិត​បាន​ដោយ​គ្មាន​អ៊ីយ៉ូត​ទេ​ ធ្វើ​ឱ្យ​ក្រពេញ​អ៊ីប៉ូភីស​មុខ​បញ្ចេញ TSH ភ្ញោច​ក្រពេញ​ទីរ៉ូអ៊ីត​ឱ្យ​ផលិត​ទីរ៉ុកស៊ីន​។ ក្រពេញ​ទីរ៉ូអ៊ីត​ឆ្លើយ​តប​ដោយ​បង្កើន​ទំហំ​កាន់​តែ​ធំ​បណ្ដាល​ឱ្យ​ពកក​។

         បរិមាណទីរ៉ុកស៊ីន​តិច​ពេក​នៅពេលពេញវ័យ បណ្តាល​ឱ្យ​មាន​​ជំងឺមីសឺដែម ដែលមាន​លក្ខណៈ មួយចំនួនដូចជាឡើងទម្ងន់ ជ្រុះសក់ ជីពចរលោត​​យឺត ហើយសីតុណ្ហភាពសារពាង្គកាយ​ថយចុះ

         បរិមាណទីរ៉ុកស៊ីនច្រើនពេក ក្រពេញទីរ៉ូអ៊ីតរីកធំ ហើយ​សកម្ម​ខ្លាំង កំណើនសីតុណ្ហភាព​សារពាង្គកាយ កំណើនអត្រាចង្វាក់បេះដូង និងមេតាបូលីស កំណើនសម្ពាធឈាម ស្រកទម្ងន់។ បរិមាណ​​ទីរ៉ុកស៊ីន​​ច្រើនពេកបណ្ដាល​ឱ្យ​មានជំងឺ បាសឺដូវ។

         តំណប​ត្រឡប់​អវិជ្ជមាន​នៃ​អរម៉ូន​ទីរ៉ុកស៊ីន

        នៅពេលអ៊ីប៉ូតាឡាមុសដឹងថាកម្រិតទីរ៉ុកស៊ីនក្នុងឈាមចុះទាបវាផលិតអរម៉ូនទីរ៉ូអ៊ីតបញ្ចេញ(TRH) ដែលភ្ញោចក្រពេញអ៊ីប៉ូភីសមុខ​ឱ្យ​​បញ្ចេញTSH

TSH ភ្ញោចការផលិតទីរ៉ូកស៊ីន។ កំណើនកម្រិត TSH និងទីរ៉ុកស៊ីនបង្អាក់ការផលិត TRH នៃអ៊ីប៉ូតាឡាមុស។កម្រិតនៃការបញ្ចេញទីរ៉ុកស៊ីន​ក្នុងសារពាង្គកាយ ត្រួតពិនិត្យដោយ​តំណបត្រឡប់អវិជ្ជមាន

+ ចំណាំ (TRH = Thyroide-releasing hormone)

. ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត

ក្រពេញរាងពងក្រពើតូចៗចំនួន 4 ហៅថា​​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត​ដែល​បង្កប់​ក្នុង​ផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីត។ ក្រពេញ​​​នេះ​​បញ្ចេញអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)

ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត, ប៉ារ៉ាទីរ៉ូអ៊ីត, អរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត,

 អរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត មាន​នាទី​បញ្ចេញ​កាល់ស្យូម​ពី​ក្នុង​ឆ្អឹង និង​ស្រូប កាល់ស្យូម​ពី​ពោះវៀន​តូច ទៅ​ក្នុង​ប្លាស្មា​នៃ​ឈាម ដែល​ធ្វើ​ឱ្យ​កំហាប់​កាល់ស្យូម​ក្នុង​ឈាម​កើន​ឡើង។

កង្វះ PTH បណ្ដាល​​ឱ្យ​កម្រិត Ca2+ ក្នុងឈាមទាប ធ្វើ​ឱ្យ​សាច់ដុំ​ជាប់​ឆ្អឹង​ប្រែ​ជា​រួសហួសហេតុ ហើយកន្ត្រាក់យ៉ាងខ្លាំងក្លា។ លក្ខខណ្ឌ​នេះ​ហៅថា តេតាណូស

ការ​បញ្ចេញ PTH ហួសហេតុ​បណ្ដាល​ឱ្យ​មាន​ការ​ដក​យក Ca2+ ពីឆ្អឹង ហើយឆ្អឹងប្រែជាស្រួយងាយបាក់

         អរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH) មាន​អំពើ​បង្កើន​កម្រិត​កាល់ស្យូម​ក្នុង​ឈាម​តាម​រយៈ  

- ការ​ភ្ញោច​តម្រង​នោម​ឱ្យ​បញ្ចេញ​អ៊ីយ៉ុង​ផូស្វាត (PO43-) (នៅ​ពេល​ដែលកាល់ស្យូម Ca2+  ភ្ជាប់​ក្នុង​ឆ្អឹង​​ក្រោម​ទម្រង់ជាផូស្វាតទ្រីកាល់ស៊ិច)

- ការ​បញ្ចេញ Ca2+  ឡើង​វិញ (បង្កើន​អត្រា​កាល់ស្យូម​ឡើង​វិញ)

- ការ​បញ្ចេញ​អង់ស៊ីម​ដែល​ធ្វើ​ឱ្យ​ជីវជាតិ D សកម្ម ដើម្បី​បង្កើន​ការសម្រូបយក Ca2+ របស់​ពោះវៀនតូច

.. ក្រពេញលើតម្រងនោម

ក្រពេញលើតម្រងនោមចែកជាពីរផ្នែក : ផ្នែកខាងក្រៅហៅថា ក្រពេញករតិច​លើ​តម្រង​នោម និង​ផ្នែក​​ខាង​ក្នុង​ហៅ​ថា ក្រពេញ​ខួរ​លើ​តម្រងនោម

. ក្រពេញ​ខួរ​លើ​តម្រង​នោម

ក្រពេញ​ខួរ​លើ​តម្រង​នោម​បញ្ចេញ​អរម៉ូន​អេពីណេគ្រីន​(អាដ្រេណាលីន)និង​ណូអេពី​ណេ​ព្រីន។  

ក្រពេញលើតម្រងនោម, ក្រពេញខួរលើតម្រងនោម, ខួរលើតម្រងនោម,  អរម៉ូនអេពីណេព្រីន, អេពីណេព្រីន, អរម៉ូនអាដ្រេណាលីន, អាដ្រេណាលីន, អរម៉ូនណូអេពីណេព្រីន, ណូអេពីណេព្រីន, ក្រពេញករតិចលើតម្រងនោម, ករតិចលើតម្រងនោម, អរម៉ូនករទីសូល, ករទីសូល, អរម៉ូនអាល់ដូស្តេរ៉ូន, អាល់ដូស្តេរ៉ូន,

- អរម៉ូនអេពីណេព្រីន ឬ​អាដ្រេណាលីន បង្កើន​អត្រា​ចង្វាក់​បេះដូង កំណើនកំ​ហាប់​គ្លុយកូស និង​អត្រា​កំណក​ឈាម​ក្នុង​សរសៃ​ឈាម ហើយ​វា​ក៏​បណ្ដាល​ឱ្យ​រន្ធ​ប្រស្រី​ភ្នែក​រីកធំ និង​បង្រួមសរសៃឈាមក្រោមស្បែក។ ស្ថិត​ក្រោម​លក្ខខណ្ឌ​គេច​ចេញ និង​ទប់ទល់ វាធ្វើ​ឱ្យ​មាន​កំណើន​សម្ពាធ​ឈាម។

- អរម៉ូនណូអេពីណេព្រីន សកម្មភាព​ក្នុង​ការ​ដឹកនាំ​អាំងភ្លុចប្រសាទ​ទៅ​កោសិកា​ក្បែរ​ៗ​​វា​ និង​មាន​ឥទ្ធិ​ពល​​លើ​ការ​កន្ត្រាក់​រួម​តូច​នៃ​សរសៃ​វ៉ែន

. ក្រពេញករតិចលើតម្រងនោម

ក្រពេញករតិចលើតម្រងនោម​ផលិត​អរម៉ូន​ពីរ​សំខាន់​ជាង​គេ​គឺ​ ករទីសូល និង​អាល់ដូស្តេរ៉ូន។ វា​ក៏​បញ្ចេញ​អរម៉ូន​អង់ដ្រូសែន​ដែល​បង្ក​ជា​អរម៉ូន​ភេទ​ឈ្មោល​ដែរ តែ​ក្នុង​បរិមាណ​តិចតួច​ក្នុង​ភេទ​ញី។

- អរម៉ូនករទីសូល ជួយ​ជំរុញ​អ៊ីដ្រូលីស​ប្រូតេអ៊ីន​សាច់ដុំ ​ឱ្យ​ទៅជាអាស៊ីត​អាមីនេ​ និង​ទ្រីគ្លីសេរីត​(លីពីត) ឱ្យ​ទៅ​ជា​អាស៊ីត​ខ្លាញ់​ចូល​ទៅ​ក្នុង​ឈាម បន្ទាប់មក​បំប្លែង​ទៅ​ជា​គ្លុយស៊ីត (បង្កើន​កម្រិត​គ្លុយកូស​ក្នុង​ឈាម)

- អរម៉ូនអាល់ដូស្តេរ៉ូន តម្រូវ​កម្រិត​អ៊ីយ៉ុង​សូដ្យូម (Na+) និង​អ៊ីយ៉ុង​ប៉ូតាស្យូម (K+) ក្នុង​ឈាម​នៅ​ត្រង់តម្រងនោម​ដូចជា ធ្វើ​ឱ្យ​តម្រង​នោម​មាន​ជម្រាប​ចេញ​នៃ​សូដ្យូម​និង​បញ្ចេញ​ប៉ូតាស្យូម

ក្រពេញករតិចលើតម្រងនោម​បញ្ចេញ​ករទីសូល​ក្រោម​ការ​ត្រួតពិនិត្យ របស់​អរម៉ូន​នៃ​អ៊ីប៉ូភីសមុខ ACTH (អាដ្រេណូករទីកូត្រូប) ដូចជា​អ៊ីប៉ូតាឡាមុសផលិតអរម៉ូនញ្ចេ(CRH) ដែល​ភ្ញោច​អ៊ីប៉ូភីស​មុខ​ឱ្យ​បញ្ចេញ ACTH ហើយ ACTH ភ្ញោច​ករតិច​លើ​តម្រង​នោម​ឱ្យញ្ចេញ​អរម៉ូន​ករទីសូល។

សង្ខេប​ដំណើរ​ការ​បញ្ចេញ​អរម៉ូនករទីសូល

អ៊ីប៉ូតាឡាមុស " CRH  "  អ៊ីប៉ូភីស  " ACTH  "  ករតិចលើត​ម្រង​នោម " ករទីសូល  " អ៊ីដ្រូលីស​ប្រូតេអ៊ីន និង​ទ្រីគ្លីសេរីត  " អាស៊ីតអាមីនេនិងអាស៊ីតខ្លាញ់​(គ្លីសេរ៉ុល) " បង្កើន​កម្រិត​គ្លុយកូស​សម្រាប់​បញ្ចេញថាមពលក្នុងការធ្វើសកម្មភាព។

         - ACTH អរម៉ូនអាដ្រេណូករទីកូត្រូប

         - CRH (Cortico-releasing hormone) អរម៉ូនបញ្ចេញ

នៅ​ពេល​កម្រិត​សូដ្យូម​ក្នុង​ឈាម​ទាប តម្រង​នោម​បញ្ចេញ​រេណាំង​ដែល​ជា​អង់ស៊ីម​ផ្លាស់ ប្រូតេអ៊ីន​ប្លាស្មា​អង់ស៊ីយូតង់ស៊ីណូសែន​ទៅ​ជា​អង់​ស៊ីម​អង់ស៊ី​យូតង់ស៊ីន I បន្ទាប់​មក​ក្លាយ​ជា​អង់ស៊ីយូតង់ស៊ីន II នៅ​ក្នុង​សួត ហើយ​អង់ស៊ីយូតង់ស៊ីន II ភ្ញោច​ករតិច​លើ​តម្រង​នោម​ឱ្យ​បញ្ចេញ​អាល់ដូស្តេរ៉ូន។​ អាល់ដូស្តេរ៉ូន​បណ្ដាល​ឱ្យ​មាន​ជម្រាប​ចេញ​នៃ​សូដ្យូម​ពី​តម្រង​នោម​វិញ។ នៅ​ពេល​កម្រិតសូដ្យូមក្នុងឈាមខ្ពស់ ទឹកត្រូវ​បាន​ជ្រាប​ចេញ​វិញ​ដែរ ហើយ​សម្ពាធ និង​មាឌ​ឈាម​ត្រូវ​រក្សា​លំនឹង។

ក្រពេញករតិចលើតម្រងនោម - អរម៉ូនអាល់ដូស្តេរ៉ូន, ក្រពេញលើតម្រងនោម, ក្រពេញខួរលើតម្រងនោម, ខួរលើតម្រងនោម,  អរម៉ូនអេពីណេព្រីន, អេពីណេព្រីន, អរម៉ូនអាដ្រេណាលីន, អាដ្រេណាលីន, អរម៉ូនណូអេពីណេព្រីន, ណូអេពីណេព្រីន, ក្រពេញករតិចលើតម្រងនោម, ករតិចលើតម្រងនោម, អរម៉ូនករទីសូល, ករទីសូល, អរម៉ូនអាល់ដូស្តេរ៉ូន, អាល់ដូស្តេរ៉ូន,

.. លំពែង

លំពែងជាសរីរាង្គមួយលូតវែង សណ្តោកទទឹងនៅក្នុងពោះ​​និង​នៅ​លើពោះវៀន​តូច។

លំពែងជាក្រពេញអ៊ិចសូគ្រីនផង និងក្រពេញអង់ដូគ្រីនផង, លំពែង, អរម៉ូនអាំងស៊ុយលីន, អាំងស៊ុយលីន, អរម៉ូនគ្លុយកាកុង, គ្លុយកាកុង, ជំងឺទឹកនោមផ្អែម, ទឹកនោមផ្អែម,

លំពែង​ជា​ក្រពេញអ៊ិចសូគ្រីន ព្រោះ​វា​បញ្ចេញ​រស​រំលាយ​អាហារ​ទៅ​ក្នុងបំពង់លំពែង ហើយ​លំពែង​ជា​ក្រពេញ​អង់ដូគ្រីន​ក៏​ព្រោះ​តែ​វាបញ្ចេញ​អរម៉ូន​អាំងស៊ុយ​លីន និង​គ្លុយកាកុង​ទៅក្នុង​ឈាម​​​ដោយ​ផ្ទាល់។ កោសិកា​មួយ​ក្រុម​ឈ្មោះ​ថា អ៊ីឡូឡង់សេរ៉ង់ មាន​នាទី​​បញ្ចេញ​អរម៉ូន។ អ៊ីឡូឡង់សេរ៉ង់នីមួយៗកើតពីកោសិកា​ពីរ​ប្រភេទ​គឺ : កោសិកាបេតា (β) បញ្ចេញ​អាំង​ស៊ុយលីន និង​កោសិកាអាល់ហ្វា (α) បញ្ចេញគ្លុយកាកុង

                  . អាំងស៊ុយលីន

អរម៉ូនអាំងស៊ុយលីន​មាន​ឥទ្ធិពល​ទៅ​លើ​មេតាបូលីស​គ្លុយកូស​គឺ​នៅ​ពេល​គ្លុយកូស​ក្នុង​ឈាម​ឡើងខ្ពស់​កោសិកា​បេតា​របស់​លំពែង​បាន​បញ្ចេញ​អាំងស៊ុយលីន ហើយ​អរម៉ូន​អាំងស៊ុយលីន​ភ្ញោច​កោសិកា​សាច់​ដុំ​ឱ្យ​ចាប់​គ្លុយកូស​ប្រើ​ប្រាស់​ជា​ថាមពល ភ្ញោច​កោសិកា​ថ្លើម​ឱ្យ​ចាប់​យក​គ្លុយកូស​ស្តុក​ទុក​ក្រោម​ទម្រង់​ជា​គ្លីកូសែន និង​គ្លុយកូស​លើស​ក៏​ត្រូវ​បាន​បម្លែង​ជា​ខ្លាញ់ ធ្វើ​ឱ្យ​គ្លុយកូស​ក្នុង​ឈាម​ថយ​ចុះ។

          អរម៉ូនអាំងស៊ុយលីន​មាន​នាទី​តម្រូវ​បន្ថយ​អត្រា​គ្លុយកូស​ក្នុង​ឈាម។

                 . គ្លុយកាកុង

អរម៉ូនគ្លុយកាកុង​មាន​ឥទ្ធិពល​លើ​មេតាបូលីស​គ្លុយកូស​ផ្ទុយ​ពី​អាំងស៊ុយលីន​គឺនៅ​ពេល​កម្រិត​គ្លុយកូស​ក្នុង​ឈាម​ធ្លាក់​ចុះ​ក្រោម​កម្រិត​មួយ​កំណត់ កោសិកា​អាល់ហ្វា​របស់​លំពែង​ត្រូវ​បាន​ភ្ញោច​ឱ្យ​បញ្ចេញ​គ្លុយកាកុង។ នៅ​ក្នុង​ថ្លើម​គ្លុយកាកុង​ធ្វើ​ឱ្យ​គ្លីកូសែន​ប្លែង​ជា​គ្លុយកូស បន្ទាប់​មក​គ្លុយកូស​នេះ​សាយ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម តែ​បើ​គ្លុយកូស​ក្នុង​ថ្លើម​បញ្ចេញ​អស់​ហើយ​នៅ​តែ​មិន​គ្រប់គ្រាន់​នោះ​គ្លុយកាកុង​​ធ្វើ​ឱ្យ​អាស៊ីត​អាមីនេ និង​អាស៊ីត​ខ្លាញ់​ប្លែង​ជា​គ្លុយកូស​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តម្រូវ​ការ​ថាមពល​របស់​សារពាង្គកាយ។

         អរម៉ូនគ្លុយកាកុង​មាន​នាទី​បង្កើន​កម្រិត​គ្លុយកូស​ក្នុង​ឈាម។

តម្រូវកម្រិតគ្លុយកូសក្នុងឈាម - លំពេង (អាំងស៊ុយលីន និងគ្លុយកាកុង), លំពែង, អរម៉ូនអាំងស៊ុយលីន, អាំងស៊ុយលីន, អរម៉ូនគ្លុយកាកុង, គ្លុយកាកុង, ជំងឺទឹកនោមផ្អែម, ទឹកនោមផ្អែម,

        ព័ត៌មាន​បន្ថែម :

        ដំណាក់ទី១ : ក្រោយ​ពេល​បរិភោគ​អាហារ​គ្លុយកូស​ចូល​ទៅ​ក្នុង​ចរន្តឈាម​យ៉ា​រហ័ស​ដែល​ធ្វើ​ឱ្យ​កោសិកា​មិន​អាច​ចាប់​យក​វា​បាន​ទាន់​ពេល​ដើម្បី​ប្រើប្រាស់​ជា​ប្រភព​ថាមពល​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ។ ដូចនេះ​កម្រិត​គ្លុយកូស​កើន​ឡើងក្នុងឈាម។

         ដំណាក់ទី២ : កោសិកា​បេតា​របស់​លំពែង ត្រូវ​បាន​ភ្ញោច​បញ្ចេញ​អរម៉ូនអាំងស៊ុយលីនទៅ​ក្នុង​ឈាម។ នៅ​ពេល​នេះ​កោសិកា​អាច​ចាប់​យក​គ្លុយកូស​មកប្រើប្រាស់។

         ដំណាក់ទី៣ : កោសិកា​សាច់ដុំ ថ្លើម លំពែង និង​កោសិកា​ផ្សេងៗ​ទៀតនៃ​សារពាង្គកាយ​ប្រើប្រាស់​គ្លុយកូស​ជា​ប្រភព​ថាមពល ឬ​បំប្លែង​វា​ជា​គ្លីកូសែន ហើយ​ស្តុក​ទុក​ក្នុង​កោសិកា​សាច់ដុំ និងថ្លើម​ ដូចនេះ​កម្រិត​គ្លុយកូស​ក្នុង​ឈាមត្រឡប់មក​ធម្មតា​វិញ។

         ដំណាក់ទី៤ : នៅ​ចន្លោះ​ពេល​អាហារ កម្រិត​គ្លុយកូស​នៅ​ក្នុង​ឈាមធ្លាក់ចុះ​ពី​កម្រិត​ធម្មតា។

         ដំណាក់ទី៥ : កោសិកា​អាល់ហ្វា​របស់​លំពែង​ត្រូវ​បាន​ភ្ញោច​ឱ្យ​បញ្ចេញគ្លុយកាកុងទៅក្នុង​ឈាម។ កោសិកា​សាច់ដុំ និង​ថ្លើម​បំប្លែង​គ្លីកូសែនទៅជាគ្លុយកូស​ តែ​មាន​តែ​កោសិកា​ថ្លើម​ទេ​ដែល​បញ្ចេញ​គ្លុយកូស​ទៅ​ក្នុង​ឈាម

         ដំណាក់ទី ៦ : កម្រិត​គ្លុយកូស​កើន​ឡើង​វិញ​ក្នុង​ឈាម ដែលធ្វើឱ្យ​ឈាមមានបរិមាណជាតិ​ស្ករ​ធម្មតា​វិញ

                  . ជំងឺទឹកនោមផ្អែម

នៅ​ពេល​អ៊ីឡូឡង់សេរ៉ង់​ផលិត​អាំងស៊ុយលីន​មិនបានគ្រប់គ្រាន់ បរិមាណ​គ្លុយកូស​ក្នុង​ឈាម​កើន​ឡើង ហើយ​តម្រង​នោម​មិន​អាច​ធ្វើ​ឱ្យ​គ្លុយកូស​ទាំង​អស់​ជ្រាប​ចេញ​​វិញ​បានដូចនេះ​គ្លុយកូស​លើសត្រូវបាន​បញ្ចេញ​ទៅ​ក្នុងទឹកនោម។ លក្ខខណ្ឌ​នេះ​ហៅថា ជំងឺ​ទឹក​នោម​ផ្អែម រោគ​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​មាន ការ​ស្រក​ទម្ងន់ ការ​ស្រេក​ទឹក​យ៉ាង​ខ្លាំង និង​ការ​ចុះ​ខ្សោយ ថ្វី​បើ​មាន​កំណើន​ចំណង់​បរិភោគ​ក៏​ដោយ។ ការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​គឺ របប​អាហារ​ត្រឹមត្រូវ លេប​ឱសថ​ទៀង​ទាត់ និង​ចាក់​អាំងស៊ុយលីន​រៀង​រាល់​ថ្ងៃ ទើប​អាច​ត្រួត​ពិនិត្យ​ជំងឺ​បាន។

         .. ក្រពេញភេទ

ក្រពេញ​ភេទ​មាន​អូវែ ចំពោះ​មនុស្ស​ស្រី និងពងស្វាសចំពោះ​មនុស្ស​ប្រុស។ នាទី​សំខាន់​របស់​ក្រពេញ​ភេទ​គឺផលិតកា​ម៉ែត​និងអរម៉ូនភេទ​ជួយ​ក្នុង​ការលូតលាស់​ប្រដាប់​បន្តពូជ។ អរម៉ូន​ដែល​បញេ្ជញ​ដោយ​ក្រពេញ​ភេទ​ជា​អរម៉ូនស្តេរ៉ូអ៊ីត។ អរម៉ូន LH និង FSH ភ្ញោច​ការ​បញ្ចេញអរម៉ូនពីអូវែ និង​ពងស្វាស។

ក្រពេញភេទ, អូវែ,  អរម៉ូនអឺស្រ្តូសែន, អឺស្រ្តូសែន,  អរម៉ូនប្រូសេស្តេរ៉ូន, ប្រូសេស្តេរ៉ូន, ពងស្វាស,  អរម៉ូនអង់ដ្រូសែន, អង់ដ្រូសែន,  អរម៉ូនតេស្តូស្តេរ៉ូន, តេស្តូស្តេរ៉ូន, ក្រពេញទីមុស, ទីមុស, អរម៉ូនទីម៉ូស៊ីន, ទីម៉ូស៊ីន, ក្រពះ, ពោះវៀនតូច, អរម៉ូនកាស្រ្ទីន, កាស្រ្ទីន, អរម៉ូនសេក្រេទីន, សេក្រេទីន

                  . អូវែ

អូវែ​ជា​ក្រពេញ​អង់ដូគ្រីន​ដែល​ផលិត​អរម៉ូនអឺស្រ្តូសែន និងប្រូសេស្តេរ៉ូន។

         អឺស្រ្តូសែន : ត្រូវ​បាន​ផលិត​ចេញ​ពី​កោសិកា​នៃ​ផូលីគុល​នៃ​អូវែ​ដោយ​ឆ្លើយ​តប​នឹង​ការភ្ញោច​របស់ FSHវា​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​លក្ខណៈ​ភេទ​បន្ទាប់​របស់មនុស្ស​ស្រី​ដែរ។ ក្នុង​រយៈ​ពេល​មាន​ផ្ទៃ​ពោះ សុក​ជា​អ្នក​បញ្ចេញ​អរម៉ូន​អឺស្ត្រូសែន។

         ប្រូសេស្តេរ៉ូន : ការ​ភ្ញោច​របស់ LH បណ្តាល​ឱ្យ​ផូលី​គុលដឺក្រាប​ផ្ទុះ​បែក និង​បញ្ចេញ​អូវុល​មក​ក្រៅ។ ផូលីគុលផ្ទុះបែក​នេះ​ក្លាយ​ជា​អង្គលឿង​ហើយ​ក៏​បញេ្ចញអរម៉ូនប្រូសេ​ស្តេ​រ៉ូននិងអឺស្ត្រូសែនផងដែរ។ ប្រូសេស្តេរ៉ូន​ថែរក្សា​គភ៌​ដោយ​បណ្តាល​ឱ្យ​សាច់ដុំស្បូន​សម្រាក។ ប្រូសេ​​ស្តេរ៉ូន​រួម​ជា​មួយ​អឺស្ត្រូសែន​មាន​នា​ទី​យ៉ាង​សំខាន់ក្នុងការធ្វើនិយ័តកម្មភេទ។

                  . ពងស្វាស

ពងស្វាស​បញ្ចេញ​អរម៉ូន​មនុស្ស​ប្រុស​គឺ អង់ដ្រូសែន។​ អង់ដ្រូសែន​​សំខាន់​ជាងគេ​គឺ តេស្តូស្តេរ៉ូនFSH ភ្ញោច​កោសិកា​ស៊ែតូលីក្នុងបំពង់សេមីនីភែ ដើម្បី​ធានា​កំណក​ម៉ែតLH ភ្ញោច​កោសិកា​អាំងស្ទីស្យែល​ឱ្យ​បញ្ចេញ​អរម៉ូន​តេស្តូស្តេរ៉ូន។ អរម៉ូន​នេះ​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​លក្ខណៈភេទបន្ទាប់​របស់​​​មនុស្សប្រុស ដូចជា សំឡេងគ្រលរ ដុះ​ពុក​ចង្កា...

         ព័ត៌មានបន្ថែម : តំណប​ត្រឡប់​អវិជ្ជមាន​របស់​ក្រពេញ​ភេទ​មនុស្ស​ប្រុស

        អរម៉ូនបញ្ចេញ (CRH) ដែល​បញ្ចេញ​ដោយ​អ៊ីប៉ូតាឡាមុស ភ្ញោច​អ៊ីប៉ូភីស​មុខ​ឱ្យ​បញ្ចេញ FSH និង LHFSH ភ្ញោច​កោសិកា​បន្តពូជ​នៅ​ក្នុង​បំពង់​សេមីនីភែ​ក្នុង​ពងស្វាស​ឱ្យ​ផលិត​កាម៉ែត​ឈ្មោល និង​អរម៉ូន​បង្អាក់។ LH ភ្ញោចកោសិកា​​អាំង​ទែស្ទីស្យែល​ក្នុង​ពងស្វាស​ឱ្យ​ផលិត​អរម៉ូន​តេស្តូស្តេរ៉ូន។ នៅពេលកម្រិតអរម៉ូនតេស្តូស្តេរ៉ូន​ឡើង​ខ្ពស់ ភ្ញោច​អ៊ីប៉ូតាឡា​មុស​ឱ្យ​បន្ថយការផលិត CRH។ នៅ​ពេល​កម្រិត CRH ថយ​ចុះ​នាំឱ្យ​ការ​បញ្ចេញ FSH និង LH ក៏​ថយចុះដែរ។ កាល​ណា​កម្រិត FSH និង LH​ថយ​ចុះ​ការ​ផលិត​កាម៉ែត​ឈ្មោល​​ និង​អរម៉ូន​តេស្តូស្តេរ៉ូន​ក៏​ថយ​ចុះ​ដែរដោយ​សារ​កម្រិត​អរម៉ូន​នេះថយចុះ អ៊ីប៉ូតាឡាមុស​ផលិត CRH ជា​ថ្មី។ តំណប​ត្រឡប់​អវិជ្ជមាន​បែបនេះរក្សានូវកម្រិតអរ​ម៉ូនតេស្តូស្តេរ៉ូន​ឱ្យ​ថេរនៅ​ក្នុង​ឈាម។

         .. ក្រពេញទីមុស

ទីមុស​ជា​ក្រពេញ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃទ្រូងក្បែរ​​បេះដូង។ ក្រពេញ​ទីមុស​ផលិត​អរម៉ូន​ទីម៉ូស៊ីន។ ឡាំផូស៊ីត​ដែល​បាន​ឆ្លងកាត់ក្រពេញនេះ​ក្លាយ​ជា​ឡាំផូស៊ីត Tអរម៉ូន​ទីម៉ូស៊ីន​ភ្ញោច​ក្រពេញ​ទឹករងៃនិងសរីរាង្គ​ដ៏​ទៃ​ទៀត​ឱ្យ​មាន​លទ្ធភាព​ផលិត​ឡាំផូស៊ីត T ថ្មីៗ។

         .. ក្រពះ​ និងពោះវៀនតូច : កោសិកា​ពិសេស​ក្នុង​ភ្នាស​ក្រពះ បញ្ចេញអរម៉ូន​កាស្រ្ទីន​ដែល​ភ្ញោច​​ឱ្យ​មាន​រំហូរ​នៃ​រស​ក្រពះ។ កោសិកានៃភ្នាសពោះវៀន​តូច​ផលិត​អរម៉ូនសេក្រេទីន ដែល​ភ្ញោចឱ្យ​មាន​រំហូរ​នៃ​រស​លំពែង។