វិញ្ញាសាទី ៤១ : វិទ្យាសាស្រ្ត
ប្រលងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ
ចំណេះទូទៅនិងបំពេញវិជ្ជា
សម័យប្រឡង ០៤-០៨-២០១៤ (លើទី១)
I. (៧ពិន្ទុ) 1. តើគេសម្គាល់រុក្ខជាតិឌីកូទីលេដូនបានដោយសារអ្វីខ្លះ?
2. ដូចម្ដេចដែលហៅថាការបង្កកំណើតទ្វេ?
II. (៨ពិន្ទុ) ការពិសោធអំពីអត្តសញ្ញាណប្រូតេអ៊ីន
គេដាក់សូលុយស្យុងសូដ្យូមអ៊ីដ្រុកស៊ីត (NaOH) 10% និងសូលុយស្យុងទង់ដែងស៊ុលផាត (CuSO4) 0.5% ចំណុះ 3mL ដូចគ្នាក្នុងកែវជ័រ ដែលមានសូលុយស្យុងអាល់ប៊ុយមីនចំណុះ 3mL ដែរ រួចក្រឡុកឲ្យសព្វ។
1. តើគេសង្កេតឃើញពណ៌អ្វីកើតឡើងក្នុងកែវជ័រនោះ?
2. គេប្រើសូលុយស្យុង 10%នៃសូដ្យូមអ៊ីដ្រុកស៊ីត (NaOH) និង 0.5% នៃទង់ដែងស៊ុលផាត (CuSO4) ដើម្បីអ្វី?
III. (១០ពិន្ទុ) 1. តើនុយក្លេអូទីតជាអ្វី?តើវាផ្សំឡើងពីធាតុអ្វីខ្លះ?
2. នុយក្លេអូទីតមានតែបួនប្រភេទ ហេតុអ្វីអាចបង្កើតម៉ូលេគុល ADN ខុសគ្នាច្រើន?
IV. (១២ពិន្ទុ) នៅពេលឮទូរស័ព្ទរោទ៍ អ្នកលើកទូរស័ព្ទដើម្បីឆ៉្លើយតប។ ក្នុងករណីនេះ តើមានណឺរ៉ូនអ្វីខ្លះចូលរួម? ចូររៀបរាប់ពីនាទីរបស់ណឺរ៉ូននីមួយៗ។
V. (១៣ពិន្ទុ) ម៉ូលេគុល ADN មួយមាននុយក្លេអូទីតប្រភេទ T = 640000 និងចំនួននុយក្លេអូទីត C ស្មើនឹង 50% នៃនុយក្លេអូទីតទីមីន។
1. រកចំនួននុយក្លេអូទីតសរុបរបស់ម៉ូលេគុល ADN។
2. តើម៉ូលេគុល ADN នេះត្រូវការនុយក្លេអូទីតសេរីចំនួនប៉ុន្មាន ពេលស្វ័យដំឡើងទ្វេ 3 លើក?
3. រកចំនួនសម្ព័ន្ធគីមីរបស់ ADN។
VI. (២៥ពិន្ទុ) ម៉ូលេគុលប្រូតេអ៊ីនមួយមាន 178 អាស៊ីតអាមីនេ។
1. គណនាប្រវែងម៉ូលេគុល ARNm ដែលបានចម្លងចេញពីសែនខាងលើ។
2. ក្នុងសែនខាងលើគេឃើញថាផលដករវាងនុយក្លេអូទីតអាដេនីន និងនុយក្លេអូទីតកានីនស្មើ 200។ ម៉ូលេគុល ARNmដែលសំយោគចេញពីសែននេះមាន U = 250 និងC = 60។ រកចំនួននៃប្រភេទនុយក្លេអូទីតរបស់សែន និងចំនួននៃប្រភេទនុយក្លេអូទីតរបស់ច្រវាក់ទោលនីមួយៗរបស់សែន។
3. គណនាសមាមាត្រជាភាគរយនៃប្រភេទនុយក្លេអូទីតនីមួយៗរបស់ម៉ូលេគុល ARNm។
Post a Comment
Post a Comment